Tuesday, March 18, 2014


ការស្រាវជ្រាវ​ថ្មី​បាន​រកឃើញថា ស្ត្រី​ដែល​ផឹកស្រា​មុននឹង​ពួកគេ​មាន​ផ្ទៃពោះ ឬ​អំឡុងពេល​៣​ខែ​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​មាន​កូន​មិន​គ្រប់​ខែ ឬ​មាន​កូនតូច​។​

​ការស្រាវជ្រាវ​បាន​មើល​ទៅលើ​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​១.២០០​នាក់​នៅ​ចក្រភព​អង់គ្លេស​ដែល​បាន​ផ្តល់​ព័ត៌មាន​អំពី​ទម្លាប់​នៃ​ការ​ផឹកស្រា​របស់​ពួកគេ​មុន និង​អំឡុងពេល​នៃ​ការ​មាន​ផ្ទៃពោះ​។​

U.K Department of Health ដូច​ទៅ​នឹង U.S. Centers for Disease Control and Prevention បាន​ណែនាំ​ថា ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នក​ដែល​កំពុង​តែ​ព្យាយាម​មាន​ផ្ទៃពោះ មិនគួរ​ផឹកស្រា​នោះទេ​។ ប្រសិនបើ​ពួក​គេ​ចង់​ផឹក​, ពួក​គេ​គួរតែ​កំណត់​បរិមាណ​នៃ​ការ​ផឹកស្រា​កុំអោយ​លើសពី​២​កំប៉ុង​ក្នុង​មួយ​សប្តាហ៍​។​

​សមាសធាតុ​ផ្សំ​នៃ​ស្រា​គឺ​ផ្សេងៗ​ពីគ្នា​។ ជាទូទៅ​, មួយ​កែវ​ធំ​នៃ​ស្រា​អាច​ផ្សំ​ពី​បរិមាណ​នៃ​អាល់កុល​លើសពី​៣​ផ្នែក​។​

​អ្នកស្រាវជ្រាវ​ដែល​មកពី​សាកលវិទ្យាល័យ Leeds បាន​រកឃើញថា ៥៣%​នៃ​ស្ត្រី​បាន​ផឹក​ច្រើន​លើសពី​កម្រិត​ខ្ពស់​បំផុត​អំឡុងពេល​៣​សប្តាហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​។ ជិត​៤០%​បាន​ផឹក​លើសពី​១០​ផ្នែក្នុង​មួយ​សប្តាហ៍​មុន​នឹង​មាន​ផ្ទៃពោះ​។​

​អ្នកស្រាវជ្រាវ​បាន​និយាយថា អ្នក​ដែល​ផឹក​ច្រើនជាង​ជា​២​ផ្នែក​ក្នុង​មួយ​សប្តាហ៍ ហាក់ដូចជា​ជនជាតិ​ស្បែក​ស​, មនុស្ស​វ័យ​ចំណាស់​, មាន​កម្រិត​នៃ​ការយល់ដឹង​ខ្ពស់ និង​ជា​អ្នកមាន​។​

​ប្រហែល​១៣%​នៃ​ទារក​ដែល​កើត​លើ​ស្ត្រី​នៅ​ក្នុង​ការស្រាវជ្រាវ​គឺ​មាន​ទម្ងន់​ស្រាល​, ៤,៤%​គឺ​តូច​ជាង​ធម្មតា និង​៤,៣%​កើត​មិន​គ្រប់​ខែ​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា  ស្ត្រី​ដែល​បាន​ផឹក​ច្រើន​ជាង​ពីរ​ផ្នែក​នៃ​អាល់កុល​មួយ​សប្តាហ៍​មុននឹង​៣​ខែ​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ មាន​ទ្វេដង​ក្នុង​ការ​មាន​កូន​កើត​មិន​គ្រប់​ខែ ឬ​មាន​កូនតូច​បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​មិន​ផឹកស្រា​នោះ​។​

​អ្នកស្រាវជ្រាវ​បាន​និយាយថា ប៉ុន្តែ​សូម្បីតែ​ស្ត្រី​ដែល​បាន​ផឹកស្រា​តិចជាង​២​ផ្នែក​ក្នុង​មួយ​សប្តាហ៍​អំឡុងពេល​៣​ខែ​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ ហាក់ដូចជា​កើតកូន​មិន​គ្រប់​ខែ​ជាង​អ្នក​ដែល​មិន​ផឹក​ស្រា​ដែរ​។​

​ស្ត្រី​ដែល​បាន​ផឹក​មុន​នឹង​មាន​ផ្ទៃពោះ ក៏​ហាក់ដូចជា​មាន​កូន​ដែល​តូច​ជាង​ធម្មតា​ផងដែរ​, នេះ​ដោយយោង​តាម​ការស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត Journal of Epidemiology and Community Health​។​

​អ្នកស្រាវជ្រាវ​បាន​និយាយថា ការស្រាវជ្រាវ​បាន​បង្ហាញថា ការ​ផឹកស្រា​អំឡុងពេល​៣​ខែ​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ មាន​ការប៉ះពាល់​ខ្ពស់​បំផុត​លើ​កូន​។ ការស្រាវជ្រាវ​ក៏​បាន​សង្កត់ធ្ងន់ថា ស្ត្រី​មិនគួរ​ផឹកស្រា​មុន ឬ​អំឡុងពេល​មាន​ផ្ទៃពោះ​នោះទេ​៕

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,