ក្រុមហ៊ុន Disney កំពុងតែរៀបចំផលិតវគ្គថ្មីៗសម្រាប់ភាពយន្តតុក្កតាដ៏ល្បីល្បាញចំនួន ២រឿង គឺរឿង “Incredibles” វគ្គ២ និង “Cars” វគ្គ៣ នេះបើយោងតាមការប្រកាសរបស់នាយកក្រុមហ៊ុនកាលពីថ្ងៃទី១៨ ខែមីនា។
នាយកក្រុមហ៊ុន Walt Disney លោក Bob Iger បានប្រកាសព័ត៌មាននេះ ក្នុងអំឡុងពេលប្រជុំម្ចាស់ភាគហ៊ុននៅទីក្រុង Portland រដ្ឋ Oregon កាលពីថ្ងៃអង្គារ ក៏ប៉ុន្តែមិនបានបង្ហើបពីព័ត៌មានលម្អិតផ្សេងទៀតឡើយ។
ខ្សែភាពយន្តក្រុម Superhero “The Incredibles” ត្រូវបានរំពឹងថានឹងអាចមានវគ្គថ្មីបន្តទៀតបន្ទាប់ពីវគ្គមុន បានចេញជិត ១០ឆ្នាំទៅហើយ និងទទួលបានចំណូល ៦៣១លានដុល្លារទូទាំងពិភពលោក។
ចំណែកភាពយន្តតុក្កតាឡានប្រណាំង “Cars” ក៏មានការត្រៀមផលិតវគ្គ ៣ជាបន្តដែរ។ វគ្គទី២ របស់ខ្សែភាពយន្តនេះ បានចេញកាលពីឆ្នាំ២០១១ ដែលសរុបចំណូលទាំងវគ្គទីមួយ និងវគ្គទី២ “Cars” អាចរកចំណូលបានជាង ១ពាន់លានដុល្លារ។
ព័ត៌មាននេះក៏ត្រូវបានបញ្ជាក់តាមរយៈគណនី Twitter របស់ស្ទូឌីយោ DisneyPixar ផងដែរ ដោយពួកគេបានសរសេរថា “ជាការពិត ពួកយើងកំពុងតែរៀបចំផលិតភាពយន្តថ្មីៗ ដែលមានតួអង្គដែលអ្នកចូលចិត្ត ពីខ្សែភាពយន្ត The Incredibles និង Cars!”។
មួយរយៈចុងក្រោយនេះ Disney បានទទួលជោគជ័យយ៉ាងធំធេង តាមរយៈភាពយន្តតុក្កតា “Frozen” ដែលទើបតែបានឈ្នះពានរង្វាន់អូស្កា ជាខ្សែភាពយន្តតុក្កតាល្អបំផុតប្រចាំឆ្នាំ។
ប្រភពពីhttp://news.sabay.com.kh/
0 comments:
Post a Comment