កងនាវាសហរដ្ឋអាម៉េរិក បានបញ្ជូននាវាទីពីរ របស់ខ្លួនទៅកាន់ដែនសមុទ្រចិនខាងត្បូង ដើម្បីចូល
រួមក្នុងកិច្ចប្រឹងប្រែងស្វែងរកយន្តហោះម៉ាស៊ីដែលកំពុងបាត់ខ្លួន។ នាវា USS Kidd បានចូលរួម
ជាមួយនឹងនាវា USS Pinckney ខណៈដែលក្រុមអាជ្ញាធរម៉ាឡេស៊ីបានប្រកាសពង្រីក តំបន់
ស្វែងរកពីរដង។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានប្រាប់អ្នកសារព័ត៌មានថា យើងកំពុងតែបន្តជួយរដ្ឋាសភិបាលម៉ាឡេស៊ី
ក្នុងប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះ។ នាវាទាហានអាម៉េរិកទាំងពីរនោះ មានបំពាក់ដោយឧទ្ធម្ភាគ
ចក្រសម្រាប់ហោះឆ្វែលក្នុងដែនសមុទ្របំពាក់ដោយម៉ាស៊ីនថតសម្រាប់ប្រតិបត្តិការស្វែងរកពេលយប់។
យន្តហោះស៊ើបការមួយគ្រឿងម៉ាក ភីស្រ៊ីសី អូរៀន (P-3C Orion) កំពុងតែស្ថិតនៅក្នុងប្រតិបត្តិការ
ស្វែងរក។ បន្ថែមពីលើនេះ នាវាមួយគ្រឿងទៀតក៏ត្រូវគេដាក់ពង្រាយដើម្បីចាំផ្តល់ជំនួយផ្នែកដឹកជញ្ជូន។
ក្នុងពេលចុងសប្តាហ៍កន្លងមកនេះ រដ្ឋាភិបាលសហរដ្ឋអាម៉េរិក បានបញ្ជូនក្រុមសើបអង្កេត និងអ្នក
ជំនាញពី FBI និងគណៈកម្មាធិការជិតសុវត្ថិភាពគមនាគមន៍ ដើម្បីជួយស្វែងរកយន្តហោះកំពុងបាត់ខ្លួន៕
0 comments:
Post a Comment