ថ្ងៃចាប់បដិសន្ធិ iPhone 6 ត្រូវគេរំពឹងថានឹងចេញចំព្រឹត្តិការណ៍សន្និសីទអ្នកអភិវឌ្ឍកម្មវិធីទូទាំងពិភពលោកហៅកាត់ថា WWDC 2014 ដែលនឹងធ្វើឡើងក្នុងខែមិថុនាខាងមុខនេះហើយ។ អ្នកជំនាញវិភាគជនជាតិចិនម្នាក់ Sun Changxu បានប្រាប់ដល់សារព័ត៌មានចិន QQ Tech ថា នាងមានជំនឿចិត្តទាយទុកមុនថា ចង្វាក់ផលិតកម្ម iPhone 6 ចុងក្រោយគឺនៅខែឧសភា ហើយបន្ទាប់ពីបាន ១ខែនឹងបញ្ចប់ជាស្ថាពរគឺខែមិថុនាល្មមចំពេលសន្និសីទ WWDC។
សារព័ត៌មាន QQ Tech របស់ចិននេះបានឱ្យដឹងទៀតថា iPhone 6 នឹងចេញផ្លូវការដោយមានអេក្រង់ ២ទំហំផ្សេងគ្នាដែលមួយជា Smartphone ដដែលទំហំ ៤,៧អ៊ីញ (1136 x640px) និងមួយទៀតជា Phablet ទំហំ ៥,៧អ៊ីញ។ ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិថ្មីចំនួន៥ នៅលើ iPhone 6៖
១. អេក្រង់ធំជាងមុន៖ គ្រប់គ្នាមិនថា អន្តរជាតិ ឬប្រជាជនកម្ពុជាទេគឺសុទ្ធតែសង្ឃឹមភាគរយច្រើនថា iPhone ចេញថ្មីឆ្នាំនេះ នឹងមានអេក្រង់ធំជាងមុន ព្រោះអតិថិជនច្រើនមានតម្រូវការលើអេក្រង់ធំងាយស្រួលប្រើប្រាស់។ Smartphone ក្រុមហ៊ុនដទៃកំពុងពង្រីកកាន់តែធំឡើងៗ ជាក់ស្ដែងដៃគូប្រជែង Apple គឺ Samsung បានពង្រីកស៊េរី Galaxy S ចាប់តាំងពី GS ជំនាន់ទី១ (Galaxy S) អេក្រង់ ៤អ៊ីញ Galaxy SII ទំហំ ៤,៣អ៊ីញ Galaxy SIII ៤,៨អ៊ីញ S4 មានទំហំ ៥អ៊ីញ និង Galaxy S5 ជំនាន់ចុងក្រោយពង្រីកដល់ទំហំ ៥,១អ៊ីញ។ ដូច្នេះអេក្រង់ ៤,៧អ៊ីញ និង ៥,៧អ៊ីញប្រហែលអាចទៅរួច ។
២. បំពាក់ Chip A8 Processor៖ លក្ខណៈសម្បត្តិមួយទៀតទៅលើបន្ទះ chip ប្រភេទថ្មី A8 Processor ដែលត្រូវបានក្រុមហ៊ុនអភិវឌ្ឍបន្តពី chip Apple A7 ដែលបានបំពាក់លើ iPhone 5S រួចមកហើយ។ Chip ថ្មីនឹងរឹតតែមានល្បឿនដំណើរការល្អប្រសើរថែមទៀត។
រូប screenshort របស់ iOS 8
៣. ប្រព័ន្ធប្រតិបត្តិការ iOS 8៖ និយាយលើ Software ម្ដងដែលប្រព័ន្ធប្រតិបត្តិការ iOS 8 នេះត្រូវរំពឹងថា នឹងភ្ជាប់មុខងារថ្មីៗពិសេសៗជាអត្ថប្រយោជន៍ចំពោះសុខភាព ដូចជា Healthbook សម្រាប់ត្រួតពិនិត្យសម្ពាធឈាម និង update លើសេវាកម្មផែនទីដូចជា BroadMap, Embark និង HopStop ជាដើម ។
៤. បច្ចេកវិទ្យាស្កេនប្រស្រីភ្នែក៖ iPhone 5S ត្រូវបានបំពាក់មុខងារ TouchID រួចមកហើយ រីឯ iPhone 6 ដែលក្រុមហ៊ុនត្រៀមចេញឆ្នាំនេះវិញ ក៏នឹងមានដូចគ្នា តែនឹងត្រូវក្រុមហ៊ុនអភិវឌ្ឍសមត្ថភាពកាន់តែពិសេសថែមទៀត។ អ្វីដែលអស្ចារ្យជាងនេះទៀតនោះ គេរំពឹងថា iPhone ជំនាន់ទី៨ នឹងមានមុខងារស្កេនភ្នែក ។
៥. បច្ចេកវិទ្យាផ្ទេរទិន្នន័យរហ័ស NFC៖ ជុំវិញបច្ចេកវិទ្យា Near Field Communication ដែលហៅកាត់ថា NFC នេះត្រូវបណ្ដាសាធារណជនធ្លាប់រំពឹងថា ក្រុមហ៊ុននឹងបំពាក់លើ iPhone 5 ម្ល៉េះ។ តែត្រូវបានចាំបាត់ៗរហូតដល់ iPhone 5S/5C ហើយ នៅតែមិនទាន់ឃើញមាន។ ដោយឡែក iPhone 6 កាន់តែមានជំនឿមុតមាំជាងមុនថែមទៀត។
ចុះសមត្ថភាពកាមេរ៉ា ហើយនិងបច្ចេកវិទ្យាសាកថ្មឥតខ្សែអីនោះ នឹងមានដែរឬទេ? សារព័ត៌មានចិន IT168 កាលពីថ្មីៗនេះអះអាងថា iPhone 6 យ៉ាងហោចក៏ត្រូវបាន Apple បន្ថែមសមត្ថភាពខ្ពស់ជាង iPhone 5S ទៅទៀតជាមួយទំហំកាមេរ៉ាធំជាងមុនពោលគឺ 10MP និងមាន f/1.8 គុណភាពលើស narrower f/2.2 ដែលមាននៅលើកាមេរ៉ា iPhone 5S ។
0 comments:
Post a Comment