យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យ វ័យ៥៦ឆ្នាំម្នាក់ មកពីទីក្រុង Qingdao នៃប្រទេសចិន បានចំណាយប្រាក់ចំនួន ១២លានយ័ន ឬ ២លានដុល្លារអាមេរិក ដើម្បីទិញសត្វឆ្កែទី បេប្រភេទ Tibetan Mastiff មួយក្បាល កាលពីថ្ងៃពុធ ទី១៩ ខែមិនា កន្លងនេះ នៅក្នុងខេត្ត Zhejiang នៃប្រទេសចិន។
សត្វឆ្កែទីបេប្រភេទ Tibetan Mastiff នេះ បានលក់ក្នុងតម្លៃថ្លៃជាង សត្វឆ្កែដែលមានតម្លៃថ្លៃៗជាច្រើនទៀត ហើយបើប្រៀបធៀប ទៅនឹងប្រាក់ចំនូលជាមធ្យម របស់ជនជាតិចិនម្នាក់ៗ គឺច្រើងជាង៣៤០ដងឯណោះ។ សត្វឆ្កែទីបេនេះ ត្រូវបានគេហៅថា “Luxury Pet” ហើយម្ចាស់របស់ឆ្កែនេះ បានអះអាងថា វាមានឈាមតោ។
បើតាមសម្តីរបស់ម្ចាស់សត្វឆ្កែទីបេ លោក Zhang Gengyun បានឲ្យដឹងថា សត្វឆ្កែទីបេ ប្រភេទ Tibetan Mastiff ដែលត្រូវបានលក់ ក្នុងតម្លៃ ១២លានយ័ន ឬ ២លានដុល្លារអាមេរិកនេះ មានកំពស់ ៨០សង់ទីម៉ែត្រ មានទំងន់ ៩០គីឡូក្រាម។ លោក Zhang Gengyun បានបន្ថែមឲ្យដឹងទៀតថា «ខ្ញុំមានការពិបាកចិត្តណាស់ បន្ទាប់ពីលក់វារួច។ វាជាប្រភេទឆ្កែដ៍កំរ ហើយប្រៀបដូចជាសម្បត្តិជាតិអីចឹង ដូច្នេះហើយទើបវាមានតម្លៃថ្លៃ»។
គួរបញ្ជាក់ផងដែរថា សត្វឆ្កែទីបេប្រភេទ Tibetan Mastiff មួយក្បាលទៀត មានពណ៌ក្រហម មានឈ្មោះថា “Big Splash” ត្រូវបានលក់ក្នុងតម្លៃ១០លានយ័ន កាលពីឆ្នាំ២០១១ និងបានបំបែកកំណត់ត្រាពិភពលោកផងដែរ៕
បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានបង្ហោះរូបថត ជាមួយនឹងសត្វឆ្កែទីបេ ប្រភេទ Tibetan Mastiff ២ក្បាល ដែលក្នុងនោះសត្វឆ្កែទីបេ (ខាងឆ្វេង) ត្រូវបានលក់ ក្នុងតម្លៃ ១២លានយ័ន ឬ២លានដុល្លារ កាលពីថ្ងៃពុធ ទី១៩ ខែមិនា កន្លងទៅនេះ
ប្រភពពីhttp://www.khmerload.com/
0 comments:
Post a Comment