ទន្ទឹមការត្រៀមដាក់បញ្ចាំងនៅក្នុងស្រុកយើងឆាប់ៗនោះ ពេលនេះភាពយន្ត “កូនខ្មែរ” ឬ “Cambodian Son” បានឈ្នះពានរង្វាន់ភាពយន្តឯកសារល្អបំផុតនៅក្នុងមហោស្រពមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយជនជាតិអាមេរិកដើមកំណើតអាស៊ី (CAAFest 2014)។ នេះបើយោងតាមការបញ្ចេញឲ្យដឹងគេហទំព័រ Studio Revolt ដែលជាស្ទូឌីយោថតរឿងនេះផ្ទាល់។
លទ្ធផលនេះត្រូវបានបោះឆ្នោតជាឯកច្ឆន្ចពីសំណាក់សមាជិកគណៈវិនិច្ឆយនៃ CAMMFest 2014 នារោងមហោស្រព Castro ក្នុងទីក្រុង San Francisco។ ភាពយន្តឯកសាររយៈពេល១ម៉ោង ៣០នាទីនេះ បរិយាយពីជីវិតពិតរបស់លោក ខៀវ កុសល ពលរដ្ឋខ្មែរម្នាក់ក្នុងចំណោមពលរដ្ឋខ្មែរជាច្រើននាក់ដែលត្រូវនិរទេសខ្លួនពីសហរដ្ឋអាមេរិកមកកាន់ស្រុកខ្មែរ អំឡុងឆ្នាំ ២០១១។
ពលរដ្ឋដែលត្រូវនិរទេសទាំងនេះបានប្រឈមការលំបាកជាច្រើននៅលើទឹកដីថ្មីនេះ ខណៈអ្វីៗក៏ថ្មី មិនថាផ្ទះសម្បែង សាច់ញាតិ សូម្បីមិត្តភ័ក្ដិម្នាក់ក៏គ្មាន សំខាន់ជាងនេះគឺការរើសអើងដោយសារស្នាមសាក់ពេញខ្លួន។ ទោះជាយ៉ាងណា លោកបានព្យាយាមធ្វើគ្រប់យ៉ាងដើម្បីសម្រេចគោលបំណងធំគឺត្រឡប់ទៅជួបជុំគ្រួសារវិញ។
សូមមើលវីដេអូឈុតខ្លីៗនៃភាពយន្តឯកសារ “កូនខ្មែរ” ខាងក្រោម៖
ប្រភពពី
0 comments:
Post a Comment