ទោះបី Windows Phone មិនទាន់អាចដណ្ដើមចំណែកទីផ្សារ mobile OS ពី iOS ជាសាកលក្ដី យ៉ាងហោចក៏បានយកឈ្នះ iPhone លើចំនួនអ្នកប្រើនៅលើទឹកដីប្រទេសណៈដែលចំណែកទីផ្សារ Windows Phone សាកលនៅមានកម្រិតបានត្រឹមលេខ៣ តាមពីក្រោយ Android និង iOS នោះ ឥឡូវនេះបានបោះជំហានទៅមុខដោយអាចយកឈ្នះ iPhone នៅក្នុងប្រទេសអឺរ៉ុបបាន។ ក្នុងនោះក្រុមហ៊ុន Vadafone, Cosmote Mobile និង Microsoft ផ្ទាល់សុទ្ធតែបានអះអាងព័ត៌មាននេះ។រ៉ូម៉ានីដែរ។ ដោយយោងតាមក្រុមហ៊ុនស្រាវជ្រាវផ្នែកទីផ្សារ GfK ថ្ងៃនេះ។
លោក Bogdan Lerescu អ្នកតំណាងក្រុមហ៊ុន Vodafone ប្រចាំនៅរ៉ូម៉ានីបាននិយាយថា៖ “ចំណែកទីផ្សារទូរសព្ទដំណើរការដោយ Windows Phone កាលពីឆ្នាំ ២០១៣ មានកំណើនឡើងយ៉ាងខ្ពស់បើធៀបនឹងឆ្នាំ២០១២ មានការកើនឡើងរហូត ១គុណនឹង៤ឯណោះ។ Vodafone បច្ចុប្បន្នគឺជាប្រតិបត្តិករទូរសព្ទធំបំផុតលំដាប់ទី២ នៅក្នុងប្រទេសនេះ។
គួរបញ្ជាក់ថាផលិតផលរបស់ Apple ហាក់ពុំសូវរីកដុះដាលខ្លាំងនៅបណ្ដាប្រទេសអឺរ៉ុបឡើយជាក់ស្ដែងមានដូចជា អាល្លឺម៉ង់ អង់គ្លេស បារាំង អ៊ីតាលី និងអេស្ប៉ាញជាដើម ដែលចំណែកទីផ្សារបានធ្លាក់ចុះ ១៥% នៅឆ្នាំ២០១៣កន្លង៕
ប្រភពពីhttp://news.sabay.com.kh/
0 comments:
Post a Comment