Tuesday, March 18, 2014


ឈឺក្បាល តឹង​ច្រមុះ ក្អក គ្រុ​ណក្តៅ រមាស់​ភ្នែក ឈឺ​បំពង់ក ឈឺ​សាច់ដុំ​កើត​មាន​សឹងតែ​ដូចគ្នា លើ​មនុស្ស​ភាគច្រើន​ពេល​ដែល​មាន​ជំងឺ​ផ្តាសាយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ​ជនជាតិ​អា​មេ រិក​បាន​ចំណាយ​រាប់ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ​សំ​រាប់ការ​ជួប​ជាមួយ​គ្រូពេទ្យ និង​ចំណាយ លើ​ឱសថ​សំរាប់​ព្យាបាល​ជំងឺ​ផ្តាសាយ​។ មិន​មាន​ការព្យាបាល​ជំងឺ​ផ្តាសាយ​អោយ​ជា​នោះទេ​។ តែ​ជា​សំណាង​ល្អ​អ្នក​អាច​អនុវត្ត​ជំហាន​ទាំងនេះ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ជាសះស្បើយ​ឡើងវិញ​។ មនុស្ស​ជាច្រើន​បាន​ជឿ​លើ​ពាក្យចាស់​ដែល​និយាយថា “​មិនចាំបាច់​ធ្វើ​អ្វី​នោះ​ទេផ្តា សាយ​នឹង​ជា​ដោយ​ឯងៗ​យ៉ាង​យូរ​បំផុត​ត្រឹម​២​សប្តាហិ៏​” វា​គឺជា​ការពិត​ប៉ុន្តែ​ការអនុវត្ត​ការ​ព្យា បាល​ដោយ​ខ្លួនឯង​នៅផ្ទះ​សាមញ្ញៗ​ដូចខាងក្រោម​នេះ​អាច​ជួយ​អ្នក​មាន​អារម្មណ៍​ថា​មាន​ផា​សុខភាព​បាន​ច្រើនជាង និង​ជួយ​អោយ​រាងកាយ​របស់​អ្នក​បាន​ជាសះស្បើយ​បាន​យ៉ាង​ឆាប់ រហ័ស​ជាង​។ ដែល​ទាំងនោះ​មានដូចជា​៖
  1. ញ៉ាំ​ទឹក​អោយបាន​ច្រើនៈ តាម​ដែល​អាច​ធ្វើទៅបាន​សូម​ញ៉ាំ​ទឹក​អោយបាន​ច្រើន​។ វត្ថុ​រាវ អាច​ជួយ​កាត់បន្ថយ​ស្លេស ដោយ​អោយ​វា​ហូរ​បាន​ដោយ​សេរី និង​ធ្វើអោយ​វា​កាន់តែ​ងាយស្រួល​ដល់​រាងកាយ​ក្នុង​ការបញ្ចេញ​វា​ចេញ​ដែល​រួម​ជាមួយ​ដោយ​វីរុស​ជាប់​នៅក្នុង វា​។ ទឹក និង​នឹង​សារធាតុ​រាវ​ផ្សេង​ទៀត​ក៏​អាច​ជួយ​ប្រឆាំងនឹង​ការខ្វះ​ជាតិ​ទឹក​ផងដែរ​។ ដូច្នេះ​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​២៥០​មី​លី​លីត្រ​រៀង​រាល់​ពីរ​ម៉ោង​ម្តង​។​
  2. អំបិលៈ ការ​រលាក និង​ការ​ហើម​នៅក្នុង​ច្រមុះ​ក្នុងកំឡុងពេល​ផ្តាសាយ​ត្រូវ​បាន​បង្កឡើង​ដោយ​ពពួក​ម៉ូលេគុល​ដែល​គេ​ហៅថា cytokines ឬ lymphokines​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​រាងកាយ​ដើម្បី​ប្រឆាំង​នឹង​មេរោគ​។ ការស្រាវជ្រាវ​បាន​បង្ហាញថា​ការលាង​សំអាត​ម៉ូលេគុល​ទាំងនេះ​ចេញ​អាច​កាត់បន្ថយ​ការ​ហើម​បាន​។ អ្នក​អាច​ធ្វើ​ទឹក​សេរ៉ូម ប្រៃ​ដោយ​ខ្លួង​សំរាប់​បន្តក់ ឬ​បាញ់​បាន​ប​ដោយ​គ្រាន់តែ​លារ​អំបិល​១​ភាគ​៤​នៃ​ស្លាបព្រា​កាហ្វេ​ទៅក្នុង​ទឹក​២៥០​មី​លី​លីត្រ​។ ច្រក​វា​ចូលក្នុង​ដប​សំរាប់​បាញ់ ឬ​បន្តក់​ហើយ​បាញ់ ឬ​បន្ត​ក់វា​ចូលទៅ​ក្នុង​រន្ធ​មុះនី​មួយៗ​បី ឬ​បួន​ដង​។ ធ្វើបែបនេះ​ប្រាំ​ទៅ​ប្រាំ​មួយដង​ជា​រៀងរាល់ថ្ងៃ​។ អ្នក​ក៏​អាច​ធ្វើ​វា​ទុក​សំរាប់​ខ្ពុរមាត់​ពេល​មានការ​ឈឺបំពង់ក​ក្នុង​សមាមាត្រ ដូចគ្នា​នេះ​ផង​ដែរ​។
  3. ​ម្ទេសៈ អាហារ​ក្តៅ និង​ហឺរ​គឺ​ធ្វើអោយ​អ្នក​ហូរ​សំបោរ​ពី​ច្រមុះ និង​ហូរ​ទឹកភ្នែក​។ សារធាតុ​ហឺរ​ដែល​មាន​នៅក្នុង​ម្ទេស​ត្រូវបាន​គេ​ហៅថា​capsaicin ដែល​វា​ស្រដៀង​គ្នា​ទៅនឹង ថ្នាំ Guaifenesin  expectorant ដែល​គេ​អាច​រក​ឃើញ​វា​បាន​នៅក្នុង​ទឹក​សេរ៉ូម​ក្អក​។ ភាព​ស្រដៀង​គ្នា​នេះ​ដែល​នាំអោយ​អ្នកជំនាញ​មួយចំនួន​ជឿ​ថា​ការបរិភោគ​អាហារ​ហឺរ​អាច​ជម្រះ​ការឡើង​ស្លេស​ចេញ និង​បន្ធូរបន្ថយ​នូវ​ការ​តឹង​ច្រមុះ​បាន​។​
  4. ​វីតាមីន​C៖ វីតាមីន​C​មិន​អាច​ប​ងា្ករ​ជំងឺ​ផ្តាសាយ​បាន​នោះ​ទេ ប៉ុន្តែ​វា​អាចជួយ​នៅពេល​ដែល​អ្នក​មាន​ជំងឺ​ផ្តាសាយ​។ បើទោះបីជា​វា​នៅតែ​ជា​គំនិត​ដ៏​ចម្រូងចម្រាស​មួយ​ក៏ដោយ ការស្រាវជ្រាវ​មួយ​ចំនួន​បានបង្ហាញ​ថា​វីតាមីន​C​អាច​ជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ និង​កាត់ បន្ថយ​រយៈពេល និង​ភាព​ធ្ងន់ធ្ងរ​នៃ​រោគសញ្ញា​។ ប៉ុន្តែ​ដើម្បី​ទទួល​បាន​ប្រយោជន៍​នេះ អ្នកគួ​រញ៉ាំ​វីតាមីន​C​អោយបាន​ច្រើន​។ សំរាប់​បុរស និង​ស្ត្រី​អាយុ​១៥​ឆ្នាំ​ឡើង​ទៅ​គឺ​៦០ មី​លី​ក្រាម ប៉ុន្តែ​ការសិក្សា​បង្ហាញថា​អ្នកត្រូវការ​ប្រើ​វា​ចាប់ពី​១០០០​មី​លី​ក្រាម​ទៅ​៣០០០​មី​លី​ក្រាម​ក្នុង​រយៈពេល​ខ្លី​ដោយ​អ្នកជំនាញ​ជឿថា​នឹង​មិន​មាន​គ្រោះថ្នាក់ នោះទេ ប៉ុន្តែ​ការប្រើ​វីតាមីន​C​ច្រើន​សំរាប់​រយៈពេល​យូរ​ពេក​អាច​បង្ក​អោយមាន ជំងឺ​រាគរូស​ធ្ងន់ធ្ងរ​។ មុន​ពេល​ប្រើ​វីតាមីន​C​ដូចនេះ​សូម​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត របស់​អ្នក​ជាមុនសិន​៕
ប្រភពពីhttp://health.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,