អូអាស៊ីស (Oasis) គឺជាកន្លែងដែលមានព្រៃនិងទឹកដែលគេអាចរកឃើញយ៉ាងកម្របំផុតក្នុងសមុទ្រខ្សាច់។ ថ្ងៃនេះ Sabay ទស្សនាចរសូមបង្ហាញប្រិយមិត្តនូវតំបន់ទេសចរណ៍មួយកន្លែងក្នុងប្រទេសប៉េរូ ដែលគេស្គាល់ថាជាតំបន់អូអាស៊ីស ប្រចាំទ្វីបអាមេរិកខាងជើង និងខាងត្បូង មានឈ្មោះថា Huacachina។
រមណីយដ្ឋាន Huacachina ស្ថិតនៅភាគខាងត្បូងនៃប្រទេសប៉េរូដែលមានចម្ងាយតែ ៨គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុង Ica ។ សាងសង់ឡើងជុំវិញបឹងធម្មជាតិ និងព័ទ្ធជុំវិញទៅដោយផ្នូកខ្សាច់ធំៗ Huacachina មើលទៅហាក់ដូចជាតំបន់ដាច់ស្រយាលនៃសមុទ្រខ្សាច់សាហារ៉ាអីចឹង ប៉ុន្តែការពិតគេអាចចំណាយពេលត្រឹមតែ១ម៉ោងប៉ុណ្ណោះក្នុងការបើកបរពីតំបន់ឆ្នេរប៉ាស៊ីហ្វិក មកទីនេះ។
តំបន់អូអាស៊ីសមួយនេះគឺជាបណ្ដុំនៃ រមណីយដ្ឋាន និងភោជនីយដ្ឋានដែលនៅជុំវិញបឹងពណ៌បៃតងខៀវ និងមានប្រជាជនរស់នៅអចិន្ត្រៃយ៍ប្រមាណ ១០០នាក់ ដែលមានជីវភាពពឹងផ្អែកទាំងស្រុងលើវិស័យទេសចរណ៍។ តំបន់នេះចាប់ផ្ដើមល្បីល្បាញ ក្នុងចន្លោះឆ្នាំ ១៩៤០ ទៅឆ្នាំ១៩៥០ ដែលជាកន្លែងកម្សាន្តសម្រាប់វណ្ណៈអភិជនក្នុងប្រទេសប៉េរូ ហើយក្រោយមកក៏ទទួលបានការចាប់អារម្មណ៍សារជាថ្មីតាមរយៈ យុទ្ធនាការផ្សព្វផ្សាយក្នុងអំឡុងទសវត្ស ១៩៩០។ សព្វថ្ងៃ ទីនេះគឺជាឋានសួគ៌សម្រាប់ភ្ញៀវទេសចរបែបស្ពាយសាកាដូ (Backpacker) និងជាគោលដៅដ៏ពេញនិយមសម្រាប់ការជិះស្គីលេងលើខ្សាច់ និងការជិះឡានទស្សនាសមុទ្រខ្សាច់ ក៏ប៉ុន្តែបច្ចុប្បន្នបឹងនៅទីនោះក៏កំពុងតែជួបប្រទះបញ្ហាផងដែរ។
ការប្រើប្រាស់ទឹកនៅក្រោមដីច្រើន បានធ្វើឲ្យទឹកនៅបឹង Huacachina ស្រកចុះជាលំដាប់។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បឹងនេះត្រូវបានគេបញ្ចូលទឹកបន្ថែមពីប្រភពផ្សេងៗទៀតដើម្បី ការពារកុំឲ្យរីងហួត។
ទស្សនាទិដ្ឋភាពខ្លះៗនៃនៅ Huacachina៖
ប្រភពពីhttp://news.sabay.com.kh/
0 comments:
Post a Comment