នៅពេលដែលធុញថប់នឹងការងារជាច្រើនពេញមួយសប្ដាហ៍ យើងតែងស្រមៃថាបើសិនជាបានទៅកន្លែងណាមួយឆ្ងាយៗ សម្រាកលំហែអារម្មណ៍មួយរយៈ មិនដឹងថាមានសេចក្ដីសុខយ៉ាងណាទេ។ ស្របពេលដែលអាកាសធាតុកំពុងតែត្រជាក់ៗផង ថ្ងៃនេះ Sabay ទស្សនាចរសូមបង្ហាញប្រិយមិត្តទាំងអស់គ្នានូវតំបន់ទេសចរណ៍មួយកន្លែងដែលនឹងធ្វើឲ្យគ្រប់គ្នាដែលបានទៅដល់អាចទទួលបានភាពកក់ក្ដៅ និង រំសាយអស់នូវភាពតានតឹងក្នុងអារម្មណ៍ នោះគឺរមណីយដ្ឋានស្ប៉ា Aqua Dome។
រមណីយដ្ឋាន Aqua Dome គឺជាកន្លែងស្ប៉ាដ៏ស្រស់ស្អាត និងទាន់សម័យដែលស្ថិតនៅក្នុងតំបន់ភ្នំនៃទីក្រុង Oberlängenfeld ប្រទេសអូទ្រីស។ រមណីយដ្ឋាននេះត្រូវបានសាងសង់ និងតុបតែងលំអយ៉ាងល្អឥតខ្ចោះទៅតាមសម្រស់ថ្មភ្នំដែលនៅព័ទ្ធ ជុំវិញ។
រមណីយដ្ឋាននេះរួមមានបន្ទប់ម៉ាស្សា និងសូណា ដែលរចនាបថនៃការសាងសង់ទាំងអស់គឺតម្រូវទៅតាមបរិស្ថានធម្មជាតិនៅ ទីនោះតែម្ដង។ ឈើ និងថ្មត្រូវបានប្រើប្រាស់ច្រើនបំផុតក្នុងការតុបតែងកន្លែង ស្ប៉ានេះ។ ទឹកសម្រាប់ប្រើប្រាស់នៅរមណីយដ្ឋាននេះត្រូវបានយកចេញពីអាងកម្ដៅ ក្រោមដីដែលមានទីតាំងស្ថិតនៅខាងក្រោមសណ្ឋាគារ។
រមណីយដ្ឋានទាំងមូលមានបន្ទប់សណ្ឋាគារ ចំនួន២០០ និងមានបន្ទប់ពិសេសៗដែលរួមមានសេវាកម្មម៉ាស្សា និងសូណាផងដែរ។ នៅទីនោះក៏មានអាងហែលទឹករាងចានគោមធំខ្ពស់ពីដីដែលអ្នកហែលទឹកកអាចរីករាយកម្សាន្តនឹងបទចម្រៀង និងពន្លឺនៅក្រោមទឹកបានយ៉ាងពិសេសទៀតផង។ សម្រាប់បរិវេណផ្នែកខាងក្រោមក៏មានអាងទឹកធម្មតាសម្រាប់ ភ្ញៀវគ្រប់វ័យ រួមទាំងកុមារងូតលេងកម្សាន្តផងដែរ។
ប្រភពពីhttp://news.sabay.com.kh/
0 comments:
Post a Comment