នេះជាលើកទីពីរហើយ ដែលក្រសួងវប្បធម៌ និងទេសចរណ៍នៃប្រទេសទួរគីបានរៀបចំកម្មវិធី Turkish Film Festival 2014 នៅទីក្រុងភ្នំពេញ។ ក្នុងកម្មវីធីនេះ ក្រសួងវប្បធម៌ និងទេសចរណ៍ នៃប្រទេសទួរគី បាននាំមកនូវរឿងចំនួន ៥ គឺ “MY FATHER AND SON” “LOSER’S CLUB” “BLISS” “CELAL AND CEREN” និង “BUTTERFLY’S DREAM” ដែលសុទ្ធតែជារឿងដែលទទួលបានពានរង្វាន់ និងទទួលការចាប់អារម្មណ៍ច្រើនបំផុតនៅប្រទេសទួរគីក្នុងឆ្នាំ២០១៤នេះ។
រឿងទាំងនោះ មានទាំង រឿងលក្ខណៈវាយប្រហារ ស្នេហារ៉ូមែនទិក កំប្លែង ដែលដឹកនាំដោយអ្នកដឹកនាំរឿងល្បីៗរបស់ទួរគី ជាពិសេស គឺអ្នកដឹកនាំរឿងជនជាតិទួរគីដ៏ល្បីល្បាញបំផុតគឺលោក Çagan Irmak ក្នុងរឿង “My Father and Son”។
Turkish Film Festival 2014 នៅទីក្រុងភ្នំពេញនេះ ចាប់ផ្ដើមពីថ្ងៃទី ២១ ដល់ ២៣ ខែមិនា ២០១៤ វេលាម៉ោង ៤និង៣៥នាទីល្ងាច រយៈពេល៣ថ្ងៃ នៅរោងភាពយន្ត ផ្លាទីនៀម ផ្សារទំនើបសូរិយាជាន់ទី ៥។ លោក Ugur YILDIZ តំណាងក្រសួងវប្បធម៌ និង ទេសចរណ៍ នៃប្រទេសទួរគីបានមានប្រសាសន៍ថា ទំនាក់ទំនងតាមរយៈវប្បធម៌ គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីអោយប្រទេសទាំងពីរនិង ប្រជាជនកាន់តែមានភាពជិតស្និទ្ធនឹងគ្នាឡើង។
លោក Ugur បានបន្ថែមទៀតថា ការរៀបចំនេះ ក្នុងគោលបំណងរឹតចំណងមិត្តភាពនៃប្រទេសទាំងពីរ ហើយក៏អាចចែករំលែកវប្បធម៌ បច្ចេកទេស និងរបៀបរស់នៅ តាមរយៈវិស័យភាពយន្តផងដែរ។ ថ្វីត្បិតតែប្រទេសកម្ពុជា និងប្រទេសទួរគីនៅឆ្ងាយពីគ្នារាប់ពាន់គីឡូម៉ែត្រ តែប្រជាជន និងវប្បធម៌នៃប្រទេសទាំងពីរ គឺនៅជិតគ្នាតាមរយៈចាក់បញ្ចាំងភាពយន្តនេះ។
ការចាក់បញ្ចាំង រយៈពេល ៣ថ្ងៃនេះ គឺឥតគិតថ្លៃសម្រាប់ប្រជាជន និងយុវវ័យកម្ពុជាទាំងអស់ ដូច្នេះលោកអ្នកអាចចូលទស្សនាដោយសេរី ដើម្បីស្វែងយល់ពីវិស័យភាពយន្តរបស់ប្រទេសទួរគី និងផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសទាំងពីរទៀតផង។ កម្មវិធីនេះមានតែនៅរោងភាពយន្ត ផ្លាទីនៀមស៊ីណេផ្លិច ផ្សារទំនើបសូរិយាជាន់ទី ៥ មួយប៉ុណ្ណោះ។ សូមមើលកម្មវិធីចាក់បញ្ចាំងខាងក្រោម៖
21/03/14 រឿង: MY FATHER AND SON – 108 Min (6:30pm)
22/03/14 រឿង: LOSER’S CLUB – 105 Min (4:30pm)
BLISS – 105 Min (6:30)
23/03/14 រឿង: CELAL AND CEREN – 114 Min (4:00pm)
BUTTERFLY’S DREAM – 138 Min (6:00pm)
22/03/14 រឿង: LOSER’S CLUB – 105 Min (4:30pm)
BLISS – 105 Min (6:30)
23/03/14 រឿង: CELAL AND CEREN – 114 Min (4:00pm)
BUTTERFLY’S DREAM – 138 Min (6:00pm)
ប្រភពពីhttp://news.sabay.com.kh/
0 comments:
Post a Comment