Friday, March 14, 2014



អ្នកជំនាញ​ខាង​ផ្លូវភេទ​បាន​ពន្យល់ថា គោលការណ៍​របស់​អាហា​រ​សម្រាប់​ផ្លូវភេទ និង​របៀប​ដែល​វា​ទៅ​ពង្រឹង​ដល់​ចំណង់​ផ្លូវភេទ​នោះ​គឺថា អាហារ​ដែល​ផ្តល់​នូវ​សុខភាព​ទាំងអស់​សុទ្ធតែ​ល្អ​ចំពោះ​ផ្លូវភេទ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មានរឿង​ច្រើនណាស់​ដែល​វា​មាន​អត្ថប្រយោជន៍​ជាពិសេស​តែ​ម្តង​។ មនុស្ស​ម្នាក់​ត្រូវ​តែ​សម្គាល់​អោយដឹងថា ស្រា​គឺ​គ្មាន​អ្វី​ល្អ​ចំពោះ​ជីវិត​ផ្លូវភេទ​ទេ ព្រោះ​វា​ទៅ​បង្កើន​ចំណង់​ផ្លូវភេទ​មែន តែ​ទៅ​បន្ថយ​ការធ្វើសកម្មភាព​ទៅវិញ​។ ដូច្នេះ​តើ​អាហារ​អ្វីខ្លះ​ដែល​អាច​ជួយ​ជម្រុញ​ដល់​ចំណង់​ផ្លូវភេទ​បាន​?

​ផ្លែ​ស្ត្របឺ​រី និង​រ៉ា​ស​បឺរី​
​គ្រាប់​របស់​ផ្លែឈើ​ទាំងពីរ​នេះ​ផ្ទុក​ទៅដោយ​ជាតិ​ស័ង្គសី​ដែល​មាន​សារៈសំខាន់​ចំ​ពោះ​ផ្លូវភេទ​មនុស្ស​ទាំង​ពីរ​នាក់​តែ​ម្តង​។ បើសិន​ជា​ស្ត្រី​មាន​ចំនួន​ជាតិ​ស័ង្គសី​ក្នុង​ខ្លយន​ច្រើន គឺ​ពួកគេ​ង​កាន់តែ​ងាយស្រួល​ត្រៀម​ខ្លួន​សម្រាប់​ការ​រួមភេទ​។ ចំពោះ​បុរស ជាតិ​ស័ង្គសី​ជា​អ្នកគ្រប់គ្រង​កម្រិត​អ័រ​ម៉ូន​តេស្តូ​ស្តេ​រ៉ូន ដែល​វា​មាន​តួនាទី​ក្នុង​ការផលិត​មេ​ជីវិត​ឈ្មោល​។ វា​គឺជា​រឿង​សំខាន់​ណាស់​ដែល​បុរស​ត្រូវ​តែមាន​ជាតិ​ស័ង្គសី​ក្នុង​ខ្លួនច្រើន ព្រោះ​វា​នឹង​ត្រូវ​ថយ​ចំនួន​ក្នុងពេល​រួមភេទ​។ 

​ផ្លែ​បឺ​
​វីតាមីន Folic Acid និង វីតាមីន B6 សុទ្ធតែ​ជា​របស់​សំខាន់​សម្រាប់​ផ្តល់​នូវ​ចំណង់​ផ្លូវភេទ​អោយមាន​សុខភាព​ល្អ​។ វីតាមីន Folic Acid ជួយ​ជម្រុញ​អោយ​រាងកាយ​មាន​ថាមពល ចំណែកឯ​វីតាមីន B6 ជា​អ្នក​ធ្វើ​អោយ​អ័រម៉ូន​មាន​លំនឹង​។ 

​ឪឡឹក​
​ផ្លែ​ឪឡឹក​ជួយ​ពង្រឹង​ដល់​លទ្ធភាព​នៃ​ការឡើង​រឹង​របស់​លិង្គ និង​បង្កើន​ចំណង់​ផ្លូវភេទ​របស់​អ្នក​។ វា​ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ Citrulline ដែល​បញ្ចេញ​ជា​អាស៊ីតអាមីណេ និង Arginine ក្នុង​រាងកាយ​។ សារធាតុ Arginine មាន​នាទី​ធ្វើអោយ​សរសៃឈាម​មាន​សុខភាព​ល្អ​។ 

​ផ្លែ​អាល​ម៉ុន​

​ផ្លែ​អាល​ម៉ុន​ផ្ទុក​ទៅ​ដោយ​សារធាតុ Arginine សម្រាប់​ទៅ​ពង្រឹង​ដល់​ចរន្តឈាម​រត់ និង​ធ្វើអោយ​សរសៃឈាម​ធូរ​។ អាស៊ីតអាមីណេ​មួយ​ប្រភេទ​នេះ​ក៏​ជួយ​ថែរក្សា​លទ្ធភាព​នៃ​ការឡើង​រឹង​របស់​លិង្គ​ដែរ​។ 

​សូកូឡា​

​សូកូឡា​ខ្មៅ​នឹង​បញ្ចេញ​សារធាតុ Serotonin និង Endorphins សម្រាប់​ធ្វើ​អោយ​អារម្មណ៍ល្អ​។ វា​មិន​ពង្រឹង​ចំណង់​ផ្លូវភេទ​ទេ តែ​វា​នឹង​មិន​ធ្វើអោយ​អ្នក​រអ៊ូរទាំ​ឡើយ​។ 

​ស៊ុត​

​ការ​ទទួលទាន​ស៊ុត​ធ្វើអោយ​ការឡើង​រឹង​របស់​លិង្គ​មាន​សុខភាព​ល្អ​។ ស៊ុត​ផ្ទុក​ទៅ​ដោយ​អាស៊ីតអាមីណេ L-arginine ដែល​អាច​ទៅ​ពង្រឹង​ដល់​បញ្ហា​ងាប់​លិង្គ​បាន​៕


ប្រភពពីhttp://health.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,