រូបភាពបែកធ្លាយរបស់ស្មាតហ្វូនថ្មីដើរដោយប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន ZTE បានធ្វើឲ្យគ្រប់ៗគ្នាហាក់ស្ងាត់មាត់ឈឹង ដោយសារតែរូបរាងឌីហ្សាញថ្មីនេះ មើលទៅគួរឲ្យចាប់អារម្មណ៍មែនទែន។
ZTE Grand S EXT មានរាងកោងនៅខាងក្រោយ និងប្រើបច្ចេកវិទ្យា NMT (Nano Molding Technology) ដែលមានន័យថា សំបករបស់ស្មាតហ្វូននេះ ផលិតចេញពីប្លាស្ទិក និងដែករួមគ្នា។
ទោះបីយ៉ាងណាក៏ដោយ ប្រភពមិនបានបញ្ជាក់ពីលក្ខណៈសម្បត្តិផ្សេងៗរបស់ ZTE Grand S EXT ឡើយ ដោយគ្រាន់តែដឹងថា ស្មាតហ្វូននេះអាចសាកថ្មតាម wireless និងមានជើងទម្រ smart dock។
)
បើរូបរាងនេះពិតមែន តើប្រិយមិត្តចង់បានប្រើមួយដែរអត់?
ប្រភពពីhttp://news.sabay.com.kh/
0 comments:
Post a Comment