Wednesday, March 5, 2014

ពិត​ជា​មិន​គួរ​ឱ្យ​ជឿ ដោយ​កាមេរ៉ា Smartphone របស់​ក្រុមហ៊ុន​ទូរសព្ទ​ចិន Oppo មាន​ទំហំ​ធំ​រហូត​ដល់ ៥០មេហ្គាភិចហ្សែល។ យោង​តាម​គេហទំព័រ​ចិន weibo កាល​ពី​ថ្មីៗ​នេះ​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​មាន​ការ​អះអាង​ថា ជា​សមិទ្ធផល​ផ្ដិត​ចេញ​ពី​កាមេរ៉ា​ទូរសព្ទ​ជំនាន់​ថ្មី​ម៉ូដែល Oppo Find 7 ដែល​មាន resolution ទំហំ​ដល់​ទៅ 8160 x6120px ឯណោះ។
Oppo បាន​អះអាង​ថា ម៉ូដែល​ថ្មី​ឈ្មោះ Find 7 ពិត​ជា​មាន​មែន ដែល​ខណៈពេល​នេះ​ក្រុមហ៊ុន​កំពុង​ដុតដៃ​ដុត​ជើង​​បញ្ចេញ​ម្ដង​ពីរ​ស៊េរី​ដំណាលគ្នា​ជា​មួយ​​អេក្រង់​ច្បាស់​ល្អ​ទំហំ ៥អ៊ីញ និង ៥,៥អ៊ីញ​កម្រិត QHD resolution1920x1080px និង 2560 x1440px។ Oppo Find 7 នឹង​ត្រូវ​បាន​បំពាក់​បន្ទះ​ឈីប​អង្គ​ប្រតិបត្តិ Snapdragon 800 MSM8974 ល្បឿន 2.2GHz និង​មួយ​ស៊េរី​ទៀត​បំពាក់​ឈីប​ជំនាន់​ចុងក្រោយ​របស់ Qualcomm គឺ Snapdragon 801 MSM8974AC ល្បឿន 2.4GHz

របាយការណ៍​ចុង​ក្រោយ​មួយ​ទៀត​បង្ហាញ​ថា ដោយ​ហេតុ​កាមេរ៉ា Find 7 ដល់​ទៅ 50MP ដូច្នេះ​ទំហំ resolution ដែល​ទូរសព្ទ​នេះ​ចាប់​យក​រូបភាព​អាច​មាន​ទំហំ​គុណ x9007 និង x9077 ចំណែក​វីដេអូ 2K។ គេ​រំពឹង​ថា ក្រុមហ៊ុន​អាច​នឹង​បើក​សម្ពោធ​ទូរសព្ទ​កាមេរ៉ា​យក្ស​នេះ​នៅ​ថ្ងៃ​ទី១៩ ខែ​មីនា​ខាង​មុខ។ ​ព័ត៌មាន​បន្ថែម Sabay នឹង​ផ្សាយ​ជូន​ដំណឹង​ដល់​ប្រិយមិត្ត​បានដឹង​ភ្លាមៗ៕

ប្រភពពីhttp://news.sabay.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,