Monday, March 17, 2014

សប្ដាហ៍​ថ្មី​នេះ ខ្សែ​ភាពយន្ត​តុក្កតា “Mr. Peabody & Sherman” បាន​ដណ្ដើម​យក​ចំណាត់​ថ្នាក់​កំពូល​ពី​ខ្សែភាពយន្ត​សង្គ្រាម​សម័យ​ក្រិក “300: Rise of An Empire” វិញ ជាមួយ​ចំណូល​ប្រមាណ ២១,២​លាន​ដុល្លារ លើ​តារាង​ Box Office អាមេរិក។
អាច​និយាយ​បាន​ថា ភាពយន្ត “Mr. Peabody & Sherman” ដែល​និយាយ​អំពី​ឆ្កែ​ចេះ​និយាយ​ Mr. Peabody និង​ក្មេង​ប្រុស Sherman គឺ​ជា​ខ្សែ​ភាពយន្ត​តុក្កតា​ថ្មី​បំផុត​ពី​ហូលីវូដ​ ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​អ្នក​ទស្សនា​បន្ទាប់​ពី​ ភាពយន្តតុក្កតា “Frozen” និង “The Lego Movie”។ ភាពយន្ត​នេះ​គឺ​ជា​ការ​ដឹកនាំ​ដោយ Rob Minkoff និង​មានAlex Schwartz និង Denise Nolan Cascino ជា​ផលិតករ។

ចំណែក ចំណាត់​ថ្នាក់​ទី​៣ បាន​ទៅ​លើ ​ខ្សែ​ភាពយន្ត​ថ្មី “Need for Speed” ដែល​ទទួល​បាន​ចំណូល​ ១៧,៨​លាន​ដុល្លារ ក្នុង​រយៈ​ពេល ៣​ថ្ងៃ​ដំបូង​នៃ​ការ​បញ្ចាំង​ នៅ​អាមេរិក និង​កាណាដា។ ភាពយន្ត​ថ្មី​ ២​ទៀត​ដែល​ទើប​តែ​បញ្ចាំង​ក្នុង​សប្ដាហ៍​ថ្មី​នេះ មាន​ដូច​ជា “Tyler Perrry’s The Single Moms Club” និង “Veronica Mars”
ចង់​ដឹង​ចំណាត់​ថ្នាក់​កំពូល​ទាំង​ ១០​សប្ដាហ៍​នេះ មាន​ភាពយន្ត​ណា​ខ្លះ និង​មាន​ចំណូល​ប៉ុន្មាន ទស្សនា​ខាង​តារាង​ខាង​ក្រោម​នេះ​ តែ​ម្ដង៖
.ចំណង​ជើង​ភាពយន្តចំណូល​សប្ដាហ៍​ថ្មី​ចំណូល​សរុបសប្ដាហ៍​ទី
Mr. Peabody & Sherman២១,២​លាន​ដុល្លារ៦៣,១​លាន​ដុល្លារ
300: Rise of An Empire១៩,១​លាន​ដុល្លារ៧៨,៣​លាន​ដុល្លារ
Need for Speed១៧,៨​លាន​ដុល្លារ១៧,៨​លាន​ដុល្លារ
Non-Stop១០,៦​លាន​ដុល្លារ៦៨,៨​លាន​ដុល្លារ
Tyler Perry’s The Single Moms Club,៣​លាន​ដុល្លារ,៣​លាន​ដុល្លារ
The LEGO Movie,៧​លាន​ដុល្លារ២៣៦,៩​លាន​ដុល្លារ
Son of God,៤​លា​ន​ដុល្លារ៥០,៨​លាន​ដុល្លារ
The Grand Budapest Hotel,៦​លាន​ដុល្លារ,៧​លាន​ដុល្លារ
Frozen,១​លាន​ដុល្លារ៣៩៦​លាន​ដុល្លារ១៧
១០Veronica Mars២​លាន​ដុល្លារ២​លាន​ដុល្លារ


ប្រភពពីhttp://news.sabay.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,