Tuesday, March 11, 2014

ងាក​មក​មើល​តារាង​ចំណូល​ភាពយន្ត​ Box Office អាមេរិក​សប្ដាហ៍​នេះ​ យើង​ឃើញ​ថា​ខ្សែ​ភាពយន្ត​ថ្មី​ចំនួន​ពីរ​រឿង បាន​ឡើង​មក​ដល់​កំពូល​តារាង​តែ​ម្ដង គឺ​ភាពយន្ត​វាយ​ប្រហារ “300: Rise of an Empire”​ និង​ភាពយន្ត​តុក្កតា “Mr. Peabody & Sherman”
ខ្សែ​ភាពយន្ត “300: Rise of an Empire” គឺ​ជា​ភាពយន្ត​បែប​សង្គ្រាម​របស់​អាមេរិក ដែល​ជា​វគ្គ​បន្ត​របស់​ភាពយន្ត“300” កាល​ពី​ឆ្នាំ​២០០៦។ ត្រឹម​តែ​រយៈ​ពេល ៣​ថ្ងៃ​ដំបូង ភាពយន្ត​នេះ​ទទួល​បាន​ចំណូល​ដល់​ទៅ ជាង ៤៥​លាន​ដុល្លារ។
ចំណាត់​ថ្នាក់​ទី​២​ “Mr. Peabody & Sherman” គឺ​ជា​ភាពយន្ត​តុក្កតា 3Dបែប​វិទ្យាសាស្ត្រ អំពី​ឆ្កែ​ចេះ​និយាយ ដែល​មាន​ឈ្មោះ​ថា Mr. Peabody និង​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ Sherman។ ភាពយន្ត​នេះ​គឺ​ជា​ការ​ដឹកនាំ​ផលិត​ដោយ​លោក Rob Minkoff ដែល​ជា​អ្នក​ដឹកនាំ​ភាពយន្ត​តុក្កតា​ដ៏​ល្បីល្បាញ “The Lion King”, ភាពយន្ត​តុក្កតា​ដែល​ឈ្នះ​បាន​ពាន​រង្វាន់​អូស្កា​ចំនួន ២។


ចំណែក​ភាពយន្ត “Non-Stop” ដែល​ជា​ភាពយន្ត​ជាប់​ចំណាត់​ថ្នាក់​កំពូល​កាល​ពី​សប្ដាហ៍​មុន​បាន​ធ្លាក់​មក​ចំណាត់​ថ្នាក់​ទី ៣​វិញ ជាមួយ​ចំណូល​ជាង ១៥​លាន​ដុល្លារ។
ខាង​ក្រោម​នេះ​គឺ​ជា​កំពូល​ខ្សែ​ភាពយន្ត​ទាំង ១០​លើ Box Office សម្រាប់​សប្ដាហ៍​ថ្មី (គិត​ពី​ថ្ងៃ​ទី​៧-៩ មីនា)
.ចំណង​ជើង​ភាពយន្តចំណូល​សប្ដាហ៍​ថ្មីចំណូល​សរុបសប្ដាហ៍​ទី
1300: Rise of An Empire$45,050,000$45,050,0001
2Mr. Peabody & Sherman$32,500,000$32,500,0001
3Non-Stop$15,378,000$52,117,0002
4The LEGO Movie$11,005,000$224,974,0005
5Son of God$10,000,000$41,494,0002
6The Monuments Men$3,100,000$70,602,0005
73 Days to Kill$3,062,000$25,556,0003
8Frozen$3,010,000$393,051,00016
912 Years a Slave$2,175,000$53,107,00021
10Ride Along$2,004,000$129,968,0008
ទស្សនា​ឈុត​ខ្លី​ៗ​ពី​ភាពយន្ត​កំពូល​ថ្មី​ៗ​ទាំង ២៖
300: Rise of an Empire

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,