Friday, March 14, 2014

Microsoft បាន​អះអាង​រួច​មក​ហើយ​ថា ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ​ជំនាន់​ក្រោយ Windows 9 នឹង​ទទួល​បាន​កំណែប្រែ​ផ្លាស់ប្ដូរ​ទម្រង់​ថ្មី​រឹតតែ​ស្អាត​ជាង​ជំនាន់​មុនៗ។ រាល់​ការ​ឌីហ្សាញ​រូប​គំរូ​ចេញ​មក​មិនមែន​ចេះ​តែ​នឹក​ស្រមៃ​នោះ​ទេ យ៉ាង​ហោច​ក៏​មាន​ភាគរយ​ជា​ការ​ពិត​នឹង​មាន​លើ Windows 9 ផ្នែក​ខ្លះ​ដែរ។ ចំណែក​គំរូ Interface ថ្មី​នេះ​ក៏​មិន​អន់​ជាង​គំរូ​មុនៗ​ឡើយ គឺ​ពិត​ជា​ស្រស់​ស្អាត​ទំនង​គួរ​ឱ្យ​ប្រើ​ខ្លាំង​ណាស់។





ទាំង​នេះ​គឺ​ជា​គំរូ Interface ថ្មី​ផ្សេង​មួយ​ទៀត​ដែល​ជា​ថ្វីដៃ​ឌីហ្សាញ​របស់​អ្នក​ជំនាញ​គឺ​លោក Peter Waters។ ខែ​មេសា​ក្នុង​សន្និសីទ BUILD 2014 ក្រុមហ៊ុន​នឹង​ប្រកាស​លក្ខណៈ​សម្បត្តិ​ថ្មីៗ​ដែល​មាន​នៅ​លើ Windows 9 ហើយ​នឹង​ចេញ​ផ្លូវការ​នៅ​ខែ​មេសា ឆ្នាំ២០១៥ ក្រោយ។ ក្រុមហ៊ុន Software ឥឡូវ​នេះ​ក៏​កំពុង​អភិវឌ្ឍ​បច្ចេកវិទ្យា​បញ្ជា​ដោយ​សំឡេង​ឈ្មោះ​ថា Cortana ដើម្បី​ប្រកួតប្រជែង Siri របស់ Apple ក៏​ដូច​ជា S Voice របស់ Nokia ផង​ដែរ។ មិន​ត្រឹម​ប្រើ​សម្រាប់​ទូរសព្ទ​បាន​ប៉ុណ្ណោះ​ទេ តែ Cortana ក៏​នឹង​ត្រូវ​យក​ទៅ​បំពាក់​ប្រើ​នៅ​លើ​ជំនាន់ Windows OS ផង​ដែរ។ ដូច្នេះ​ហើយ​លោក Peter ក៏​បាន​រចនា​គំរូ​នេះ​ភ្ជាប់​ជា​មួយ​មុខងារ Cortana ផង​ដែរ៕

ប្រភពពីhttp://news.sabay.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,