ខ្សែភាពយន្តហូលីវូដដ៏ធំរបស់មួយទៀត នឹងមកដល់ក្នុងពេលឆាប់ៗនេះហើយ គឺរឿង “Divergent”។ “Divergent” គឺជាភាពយន្តវាយប្រហារបែបផ្សងព្រេង ដែលសាច់រឿងត្រូវបានដកស្រង់ពីសៀវភៅប្រលោមលោក “Divergent” ដែលជាប្រលោមលោកលក់ដាច់បំផុត របស់អ្នកនិពន្ធ Veronica Roth។ ខ្សែភាពយន្តនេះចូលរួមសម្ដែងដោយតារាហូលីវូដល្បីៗចាស់ថ្មី ដូចជា Shailene Woodley, Theo James, Zoe Kravitz រួមទាំង Kate Winslet ដែលជាតួឯកស្រីក្នុងខ្សែភាពយន្ត “Titanic” ផងដែរ។
“Divergent” រៀបរាប់ពីសម័យកាលមួយដែលមនុស្សទាំងអស់ ត្រូវបានបែងចែកជា ៥ប្រភេទ ដោយផ្អែកទៅតាមគុណធម៌ ៥យ៉ាង៖ មិនអាត្មានិយម មានចិត្តស្ងប់ ស្មោះត្រង់ ក្លាហាន និងឆ្លាតវៃ។ ក្នុងនោះតួឯកស្រី Pris Prior (Shailene Woodley) ត្រូវបានគេចាត់ទុកជាពួក Divergent ដែលមានលក្ខណៈប្លែកខុសគេ និងមិនអាចចូលក្រុមណាមួយឡើយក្នុងចំណោមក្រុមមនុស្សទាំង ៥ខាងលើ។
នៅពេលដែល Pris បានដឹង ពីផែនការអាក្រក់របស់មេដឹកនាំក្រុមម្នាក់ ដែលចង់កម្ទេចក្រុម Divergents ចោលទាំងអស់ នាង និងតួឯកប្រុស Four (Theo James) ត្រូវស្វែងរកអាថ៌កំបាំងដែលអាចបង្កមហន្តរាយដល់ក្រុមពួកគេមុននឹងគ្រប់យ៉ាងយឺតពេល ដោយត្រូវឆ្លងកាត់ឧបសគ្គជាច្រើនរាប់មិនអស់។
“Divergent” នឹងចាប់ផ្ដើមបញ្ចាំងនៅសហរដ្ឋអាមេរិក នៅថ្ងៃទី២១ ខាងមុខនេះ ហើយរឹតតែពិសេស ខ្សែភាពយន្តដ៏អស្ចារ្យនេះក៏នឹងមានចាក់បញ្ចាំងនៅរោងភាពយន្តផ្លាទីនៀម ផ្សារសូរិយា នាចុងខែមីនា នេះដែរ។ កុំភ្លេច រង់ចាំទស្សនាទាំងអស់គ្នា!
ទស្សនាឈុតខ្លីៗ៖
ប្រភពពីhttp://news.sabay.com.kh/
RSS Feed
Twitter
Thursday, March 20, 2014
Unknown

Posted in
0 comments:
Post a Comment