Wednesday, March 19, 2014

រោងភាពយន្ត​ផ្លាទីនៀម​ បាន​នាំ​មក​នូវ​ភាពយន្ត​ដ៏​រន្ធត់​ព្រឺព្រួច​គួរ​ឲ្យ​ចង់​ទស្សនា​មួយ​ទៀត​ហើយ គឺ​រឿង​ “Nurse”។  ខុស​ពី​ខ្សែ​​ភាពយន្ត​រន្ធត់​ភាគ​ច្រើន​ដែល​តែង​តែ​មាន​ខ្មោច​ ព្រាយ​ បិសាច ខ្សែ​ភាពយន្ត “Nurse” បាន​បង្ហាញ​នូវ​ភាព​រន្ធត់​ស្រស់​ៗ​តាម​រយៈ​បេសកកម្ម​ដ៏​សាហាវ​ឃោរឃៅ​របស់​ ពេទ្យ​ស្រី Abby​។ តើ​បេសកកម្ម​របស់​ពេទ្យ​ស្រី Abby គឺ​ជា​អ្វី? ធ្វើ​បាប​អ្នក​ជំងឺ​ដោយ​របៀប​ណា? ​ក្នុង​គោល​បំណង​អ្វី?

ក្នុង​អំឡុង​ពេល​ថ្ងៃ Abby Russell គឺ​ជា​គិលានុបដ្ឋាយិកា ចិត្ត​ល្អ​ម្នាក់​ដែល​អ្នក​ជំងឺ​គ្រប់​គ្នា មិន​មាន​ការ​ស្ទាក់ស្ទើរ នឹង​ផ្ញើ​ជីវិត​ជាមួយ។ ក៏​ប៉ុន្តែ​នៅ​ពេល​យប់​ គឺ​ជា​ពេល​ដែល​ការងារ​ពិត​របស់​នាង​ចាប់​ផ្ដើម… នាង​តែង​ប្រើប្រាស់​រូប​សម្រស់​សិចស៊ី និង​កាយ​វិការ​ស្រើបស្រាល​របស់​នាង​​ទាក់ទាញ​បុរស​ៗ ខិលខូច រួច​ហើយ​សម្លាប់​ពួក​គេ​ចោល។
តែ​យូរ​ៗ​ទៅ​សកម្មភាព​របស់​នាង កាន់​តែ​មាន​ភាព​ឃោរឃៅ​ទៅ​ៗ ដែល​ធ្វើ​ឲ្យ​ពេទ្យ​ស្រី​ក្មេង​ម្នាក់​ទៀត (Danni) ​ដែល​ជា​មិត្ត​របស់​នាង ​ចាប់​ផ្ដើម​សង្ស័យ​ ហើយ​ក៏​ព្យាយាម​បញ្ឈប់​គម្រោង​ការ​ដ៏​សាហាវ​មួយ​នេះ។ ​​
តើ​មូលហេតុ​អ្វី​ដែល​ធ្វើ​ឲ្យ​នាង​ប្រព្រឹត្ត​តែ​រឿង​អាក្រក់​ៗ​បែប​នេះ? តើ​វិធី​សម្លាប់​មនុស្ស​របស់​នាង​ សាហាវ​ឃោរឃៅ​យ៉ាង​ណា​? តើ Danni អាច​បញ្ឈប់​សកម្មភាព​បាន​ឬ​ទេ? បើ​ចង់​ដឹង​ច្បាស់ និង​ចង់​ទស្សនា​ឈុត​ឆាក​ដ៏​គួរ​ឲ្យ​ខ្លាច​ទាំង​អស់​នេះ កុំ​ភ្លេច​ចូល​រួម​ទស្សនា​ខ្សែ​ភាពយន្ត “Nurse” ដែល​នឹង​មាន​បញ្ចាំង​នៅ​រោងភាពយន្ត​ផ្លាទីនៀម ផ្សារ​សូរិយា ចាប់​ពី​ថ្ងៃ​ទី១៩ ខែ​មីនា នេះ​ហើយ​។
ទស្សនា​ឈុត​ខ្លី​ៗ​៖
ប្រភពពីhttp://news.sabay.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,