ពិភពលោក៖ Shewee Urinary Aid គឺជាបំពង់ដែលធ្វើឡើងពី ប្លាស្ទិក ដែលផ្ដល់ភាពងាយស្រួល យ៉ាងខ្លាំង ដល់មិត្ដនារីទាំងឡាយ ដែលមិនចង់អង្គុយបត់ជើងតូច។
យ៉ាងណាមិញ មានមនុស្សស្រីជាច្រើន ចង់ផ្លាស់ប្ដូរទំលាប់ថ្មី ដូចជាមនុស្សប្រុស ដោយគ្រាន់តែឈរ និងរូតខោចុះ។ តែសម្រាប់ពេលនេះ មិនចាំបាច់ព្រួយបារម្មណ៍ អ្វីនោះទេ ដោយសារតែនេះ មានផលិតផលថ្មី ដែលបានធ្វើឡើងដោយ Samantha Fountain ដែលនាងមានគំនិត ផលិតឡើង បន្ទាប់ពីនាង បានធ្វើដំណើរជុំវិញអឺរ៉ុប។ នៅក្នុងនោះ នាងនិយាយថា ផលិតផលនេះមាន ភាពងាយស្រួលជាខ្លាំង សម្រាប់មិត្ដនារី នៅពេលដែលពួកនាងទៅ កន្លែងណាមួយ ដែលគ្មានបន្ទប់ ឬគ្មានគ្រឿងបរិក្ខាត្រឹមត្រូវនោះ ដែលអាចដោះទាល់ ដូចជាមនុស្សប្រុស។
ជាមួយគ្នានេះ ផលិតផលនេះ មានលក់នៅតាមអនឡាញ ដែលមានតម្លៃ ២០ ដុល្លារ។ ចុះប្រិយមិត្ដនារី ចង់សាកប្រើដែរឬទេ?
RSS Feed
Twitter
Friday, March 07, 2014
Unknown

Posted in
0 comments:
Post a Comment