Thursday, March 20, 2014

ស្រមោល​ទូរសព្ទ​ចិន Oppo Find 7 ដែល​ល្បី​កន្លង​មក​ថា នឹង​មាន​កាមេរ៉ា​យក្ស​រហូត​ដល់ 50MP នោះ ឥឡូវ​ចេញ​ផ្លូវការ​ហើយ​ជា​មួយ​លក្ខណៈ សម្បត្តិ​ពិសេសៗ​ជា​ច្រើន។ ភាព​លេចធ្លោ​របស់ Find 7 នៅ​ត្រង់​អេក្រង់​មាន​ភាព​ភ្លឺ​ថ្លា​ត្រជាក់​ភ្នែក​ប្រភេទ QHD resolution (2560 x1440px) និង​មាន​កម្រិត​ភាព​ច្បាស់​ដង់ស៊ីតេ​ធំ​ដល់​ទៅ 538ppi ឯណោះ អាច​ចាត់​ទុក​ជា Smartphone ដ៏​កម្រ​មាន​ពី​មុន​មក យក​ឈ្នះ​ទាំង iPhone 5S (326ppi) និង Galaxy S5 (432ppi)។ ពិសេស​ទៀត​នោះ Find 7 បាន​បំពាក់​បច្ចេកវិទ្យា VOOC ជួយ​​ឱ្យ​ការ​សាក​ថ្ម​បាន​ឆាប់​ពេញ​​ រយៈពេល​តែ ៣០នាទី​ ឡើង​បាន ៧៥% ទៅ​ហើយ។



Oppo Find 7
លក្ខណៈ សម្បត្តិ​ផ្សេងៗ​របស់ Oppo Find 7 រួម​មាន៖
- អេក្រង់ ៥,៥អ៊ីញ បែងចែក​ជា​ពីរ​ប្រភេទ​គឺ QHD និង 1080p ជា​មួយ​បច្ចេកវិទ្យា Super Screen 2.0 និង​បច្ចេកវិទ្យា​ការពារ​អេក្រង់​ជំនាន់​ចុងក្រោយ​គឺ Gorilla Glass 3 អាច​ប្រើ touch យ៉ាង​មាន​ប្រសិទ្ធភាព​ទោះបី​មាន​សំណើម​ដៃ​ក៏​ដោយ
- បំពាក់ CPU chip ជំនាន់​ចុង​ក្រោយ​របស់ Qualcomm Snapdragon 801 ល្បឿន​ខុស​គ្នា​គឺ 2.5GHz សម្រាប់ QHD និង 2.3GHz សម្រាប់​អេក្រង់ 1080p ប្រភេទ quad-core ដូច​គ្នា។
- RAM ទំហំ 3GB សម្រាប់​ម៉ូដែល QHD និង 2GB សម្រាប់​ម៉ូដែល 1080p
- Memory ម៉ាស៊ីន​ទំហំ 32GB សម្រាប់​ម៉ូដែល QHD និង 16GB សម្រាប់​ម៉ូដែល​អេក្រង់ 1080p ហើយ​អាច​ថែម​កាត microSD ដូច​គ្នា។
- ទំហំ​កាមេរ៉ា​ក្រោយ​ពុំ​ដូច​ជា​ចចាមអារ៉ាម​ដែល​ថា 50MP ឡើយ​ពោល​មាន​ត្រឹម​តែ 13MP ​បច្ចេកវិទ្យា​របស់ Sony IMX214 CMOS ជា​មួយ F/2.0 lens និង​ភ្លើង LED flash ដែល​គាំទ្រ​ការ​ថត​វីដេអូ​កម្រិត 4K resolutionនិង​វីដេអូ slow-motion បាន 720p ដែល​មាន 120fps។ ក្នុង​នោះ​ក៏​មាន​មុខងារ Super Zoom ផ្ដល់​គុណសម្បត្តិ​ក្នុង​ការ​ពង្រីក​រូប​បាន​យ៉ាង​ងាយស្រួល​ច្បាស់​ល្អ​ទៀត​ផង។ រី​ឯ​កាមេរ៉ា​មុខ​ទំហំ 5MP
- ថាមពល​ថ្ម​នៅ​លើ QHD មាន 3000mAh ខណៈ​ម៉ូដែល 1080p មាន​តូច​ជាង​ត្រឹម 2800mAh បំពាក់​បច្ចេកវិទ្យា​ថ្មី​សាក​ថ្ម​រហ័ស VOOC ដែល​បញ្ចូល​តែ​កន្លះ​ម៉ោង​ឡើង​ដល់ ៧៥% នៃ​ថ្ម។
- ទាំង​ពីរ​ម៉ូដែល​គឺ​មាន​ប្រព័ន្ធ​បណ្ដាញ LTE network ដូច​គ្នា
- វិមាត្រ (ប x ទទ x កម្រាស់) = (152 x75 x 9.2)mm
- បំពាក់ speaker គុណភាព​ឮ​ច្បាស់​សំឡេង​បុក​បាស MaxxAudio speaker ដែល​ក្រុមហ៊ុន​ដោយ​កម្មវិធី MaxxEq ដើម្បី​ផ្លាស់ប្ដូរ​ទម្រង់​តាម​ចំណូលចិត្ត​អ្នក​ប្រើ។
- ទម្ងន់​របស់ Find 7 អេក្រង់ FullHD មាន ១៧០ក្រាម ខណៈ​ម៉ូដែល​ដែល​មាន resolution ខ្ពស់​ជាង​មួយ​ទៀត​មាន​ទម្ងន់ ១៧៣ក្រាម
ក្រុមហ៊ុន​ទូរសព្ទ​ឈាន​មុន Oppo នៅ​ចិន​បាន​បញ្ជាក់​តម្លៃ Smartphone ចុង​ក្រោយ​របស់​ខ្លួន​គឺ ៥៦៥ដុល្លារ​អាមេរិក ខណៈ​ម៉ូដែល fullHD តម្លៃ​ធូរ​ជាង​គឺ ៤៨៥ដុល្លារ​ប៉ុណ្ណោះ៕


ប្រភពពីhttp://news.sabay.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,