Friday, March 7, 2014

សព្វ​ថ្ងៃ​ក្រៅ​ពី​ភាពយន្ត​កូរ៉េ​ ចិន ​រឿង​ភាគ​ឥណ្ឌា​ និង​ហ្វីលីពីន​កំពុង​តែ​ប្រកួត​ប្រជែង​ប្រជាប្រិយភាព​គ្នា​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ហើយ​ចំនួន​អ្នក​គាំទ្រ​ក៏​មាន​ចំនួន​ប្រហាក់ប្រហែល​គ្នា​ដែរ។
ដោយ​ឃើញ​ពី​ការ​ចាប់​អារម្មណ៍​របស់​ប្រិយមិត្ត​ចំពោះ​ខ្សែ​រឿង​បែប​ប្រវត្តិសាស្ត្រ​ដែល​មាន​ភាព​ទាក់ទង​គ្នា​រវាង​ឥណ្ឌា​និង​កម្ពុជា​ដូច​ជា​រឿង​”មហាភារតៈ”ហេតុ​នេះ​Sabay​សូម​បង្ហាញ​ឱ្យ​ទស្សនិកជន​បាន​ដឹង​ថា​តើ​រឿង​ភាគ​ឥណ្ឌា​មួយ​នេះ​ធ្លាប់​ត្រូវ​បាន​ផលិតករ​យក​មក​ថត​និង​ផ្សាយ​ទាំង​ក្នុង​ផ្ទាំង​សំពត់​និង​កញ្ចក់​ទូរទស្សន៍​ប៉ុន្មាន​ដង​ហើយ?

១.Mahabharat (1965 film)៖ ជា​ខ្សែ​ភាពយន្ត​ដំបូង​ដែល​បាន​ថត​រឿង​ប្រវត្តិ​សាស្ត្រ​មួយ​នេះ​។តែ​គួរ​ឱ្យ​ស្ដាយ​ដែល​មិន មាន​សល់​រូប​ភាព​យក​មក​បង្ហាញ។
២.Mahabharat (1988 TV series)៖អាច​និយាយ​បាន​ថា​រឿង​នេះ​គឺ​ជា​រឿង​មួយ​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​ព្រោះ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​អ្នក​ទស្សនា។ រឿង​នេះ​មាន​ចំនួន​សរុប​៩៤​ភាគ​ហើយ​ចាប់​ផ្ដើម​បញ្ចាំង​កាល​ពី​ថ្ងៃ​ទី​០២​តុលា​១៩៨៨​រហូត​ដល់​ថ្ងៃ​ទី​២៤​មិថុនា​១៩៩០​ទើប​បញ្ចាំង​ចប់។
៣.The Mahabharata (1989 film)៖បន្ទាប់​ពី​រឿង​ភាគ​ទូរទស្សន៍​”មហាភារតៈ​”បាន​ទទួល​ជោគជ័យ​អ្នក​ដឹកនាំ​រឿង​Peter Brookក៏​បាន​ដឹកនាំ​និង​ថត​រឿង​ភាគ​អភិនីហារ​បែប​ប្រវត្តិសាស្ត្រ​មួយ​នេះ​ដែរ​។ភាពយន្ត​ខ្នាត​ធំ​ដែល​មាន​រយៈ​ពេល​ផ្សាយ​៩​ម៉ោង​នេះ​ត្រូវ​បាន​គេ​យក​ទៅ​ចាក់​បញ្ចាំង​ស្ទើរ​ពាសពេញ​ពិភពលោក​ក្នុង​អំឡុង​ពេល​៤​ឆ្នាំ​។
៤.”Ek Aur Mahabharat”៖ឆ្នាំ​១៩៩៧​ZeeTvក៏​​បាន​ចាក់​បញ្ចាំង​រឿង​”មហាភារតៈ​ដែល​ថត​ឡើង​វិញ​ដោយ​ផ្អែក​លើ​រឿង​កាល​ពី​ឆ្នាំ១៩៨៨-១៩៩០”នៅ​ក្នុង​ប៉ុស្តិ៍​របស់​ខ្លួន​ដែរ​តែ​គួរ​ឱ្យ​ស្ដាយ​រឿង​នេះ​បញ្ចាំង​បាន​តែ​១៤​ភាគ​ក៏​ត្រូវ​ផ្អាក​ទៅ​វិញ​ដោយ​សារ​តែ​មិន​ទទួល​បាន​ការ​គាំទ្រ​។​
៥.Kahaani Hamaaray Mahaabhaarat Ki៖ រឿង​”មហាភារតៈ”​នេះ​អាច​និយាយ​បាន​ថា​ជា​រឿង​ថ្មី​ដែល​អ្នក​ដឹកនាំ​ធ្វើ​ឱ្យ​មើល​ទៅ​ភាព​ទាន់​សម័យ​និង​មាន​លក្ខណៈ​បែប​បច្ចឹម​ប្រទេស​តែ​គួរ​ឱ្យ​ស្ដាយ​រឿង​នេះ​ក៏​បាន​ផ្អាក​ការ​ផ្សាយ​មុន​កាល​កំណត់​ដែរ​ដោយ​សារ​តែ​មាន​អ្នក​ទស្សនា​តិច​និង​រង​ការ​រិះគន់​ច្រើន​។
៦.Mahabharat (2013 TV series)៖“មហាភារតៈ”​ឆ្នាំ​២០១៣​នេះ​ត្រូវ​បាន​ថត​និង​ចាក់​បញ្ចាំង​នៅ​លើ​ទូរទស្សន៍​ឥណ្ឌា​STAR Plus កាល​ពី​ថ្ងៃ​ទី​១៦កញ្ញា​ឆ្នាំ២០១៣​។
៧.Mahabharat (2013 film)៖ ចុង​ក្រោយ​នេះ​គឺ​ជា​រឿង​”មហាភារតៈ”​ដែរ​ប៉ុន្តែ​គឺ​ជា​កុន​ខ្នាត​ធំ​ហើយ​ក៏​
ជា​កុន​ខ្នាត​ធំ​ដែល​ចំណាយ​ដើម​ទុន​នៃ​ការ​ផលិត​យ៉ាង​ច្រើន​ផង​ដែរ​។​រឿង​នេះ​ត្រូវ​ដាក់​បញ្ចាំង​នៅ​រោងភាពយន្ត​ប្រទេស​ឥណ្ឌា​កាល​ពី​ថ្ងៃ​២៥​ធ្នូ​ឆ្នាំ​២០១៣​។

ប្រភពពីhttp://news.sabay.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,