Monday, March 17, 2014

ក្រុងឡុងដ៍ៈ ក្រុមតោខៀវ Chelsea មិនអាចទប់បានទេ ពោលគឺសម្រុកទៅមុខ ជានិច្ចដើម្បីទម្លុះសំណាញ់ទី សត្រូវចាស់ Galatasaray មកពីប្រទេស តួគីក្នុងជើងទី២ នៃព្រឹត្តិការណ៍ពានរង្វាន់ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាលឆ្នាំ២០១៣-២០១៤ បន្ទាប់ពីជើងទី១ មានលទ្ធផលស្មើ ១-១ ។
ក្នុងជំនួបជើងទី២ចុងក្រោយ នារាត្រីថ្ងៃស្អែក ទី១៨ ខែមីនា ឆ្នាំ២០១៤ វេលាម៉ោង ២ និង ៤៥នាទីរំលងអាធ្រាត្រ (ម៉ោង នៅកម្ពុជា) ជាឱកាសចុងក្រោយ សម្រាប់ Chelsea ឬក៏ Galatasaray ដោយត្រូវសម្រុកយក គ្រាប់បាល់ រៀងៗខ្លួនដើម្បី ឈ្នះកៅអីទៅវគ្គ៨ក្រុម ចុងក្រោយឲ្យបាន ។ Chelsea បានរបូត៣ពិន្ទុនៅក្នុងទឹកដី Aston Villa កាលពីរាត្រីថ្ងៃសៅរ៍ សប្តាហ៍មុនដោយលទ្ធផល ១-០ ក្នុង Premier League ដោយអាច ជាយុទ្ធសាស្រ្តរបស់លោក Jose Mourinho ក្នុង ការទុកជើងលេងជាមួយ Galatasaray ក្នុង Champions យប់ស្អែកក៏ថាបាន ។
តោខៀវកំពុង កាន់កាប់កំពូលតារាង Premier League ជាប់ជាមួយនឹង៦៦ពិន្ទុ នាំមុខក្រុមលេខ២ បណ្តោះអាសន្ន ៤ពិន្ទុស្មើជាមួយកំាភ្លើងធំ Arsenal ដែលកំពុងឈរនៅលេខ៣នោះ ។ Chelsea បានស្គាល់ពាន Champions ជាលើក ដំបូងរបស់ខ្លួននា ឆ្នាំ២០១២ បន្ទាប់ពីបានយកឈ្នះ Bayern Munich នៅវគ្គផ្តាច់ព្រ័ត្រ ដោយបាល់ ប៉េណាល់ទី និងបន្ត លើកពានលំដាប់ទី២ ទៀតប្រចាំទ្វីបអឺរ៉ុប UEFA Cup ឆ្នាំ២០១៣ ក្រោយយកឈ្នះ Benfica របស់ព័រទុយហ្គាល់ ហើយក្រុមមួយនេះ កំពុងតែឡើងជើងខ្លាំង ក្រោយពីការវិលត្រឡប់ មកដឹកនាំជាលើកទី២ របស់លោក Jose Mourinho ដែលអាចសង្ឃឹមច្រើន ក្នុងការទទួលបានជ័យជំនះ ទៅលើក្រុម Galatasaray នៅ Stamford Bridge ទៀតនោះ ។
ការលេង៥ប្រកួត ចុងក្រោយនៅក្រៅផ្ទះរបស់ Galatasaray គឺស្មើរហូតដល់ទៅ៤ដង និងឈ្នះមួយដងគត់ដោយ លទ្ធផល ៣-០ ក្នុងលីករបស់តួគី ។ លទ្ធផលនេះសបញ្ជាក់ឲ្យឃើញថា Galatasaray មិនសូវជារឹងមាំប៉ុន្មានទេ នៅទឹកដី ក្រៅផ្ទះ តែក្រុមមួយនេះធ្លាប់ បានយកឈ្នះក្រុមម្ចាស់ផ្ទះ Arsenal ២-១ កាលពីដើមរដូវកាលមុនក្នុង ព្រឹត្តិការណ៍ពាន អន្តរជាតិ ឆ្នាំ២០១៣ផងដែរ ។ មួយប្រកួតទៀតនៅថ្ងៃនោះដដែល គឺក្រុមស្តេចស Real Madrid លេងកំដរតារាង Santiago Bernabeu ពេលជួបជាមួយក្រុមភ្ញៀវ Schalke 04 មកអាល្លឺម៉ង់ ដោយសំអាងកាលពី ជើងទី១ Real បាន បំបាក់ Schalke 04 ដោយលទ្ធផលបច្ចេកទេស ៦-១ មិនឲ្យរើរួចហើយនោះ គ្រាន់តែលេង បង្រ្គប់កិច្ចតែប៉ុណ្ណោះ ៕


ប្រភពពីhttp://www.lookingtoday.com/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,