Thursday, March 20, 2014

ប្រទេសអូស្ត្រាលី កំពុងតែធ្វើការស៊ើបអង្កេត ទៅលើវត្ថុ២ ដែលត្រូវថតបានដោយ ប្រព័ន្ធផ្ការណប ដែលវាអាចជាបំណែក  នៃយន្តហោះប្រភេទ Boeing 777 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airline ដែលបាត់ខ្លួនអស់រយៈពេល ជាច្រើនថ្ងៃមកហើយនេះ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា យន្តហោះ និងកប៉ាល់ជាច្រើនគ្រឿង មកពីប្រទេសអូស្រ្តាលី ញ៊ូស្សេលែន និងអាមេរិក បានធ្វើដំណើរឆ្ពោះទៅតំបន់ ដែលស្ថិតនៅចំងាយ ២,៥០០គីឡូម៉ែត្រ ពីភាគខាងត្បូងឈៀងខាងលិច នៃទីក្រុង Perth របស់ប្រទេសអូស្រ្តាលី ដើម្បីស្វែងរកវត្ថុ២នោះ។
បើតាមសម្តីរបស់លោក John Young អ្នកគ្រប់គ្រងទូទៅ នៃការឆ្លើយតបបន្ទាន់ សម្រាប់អាជ្ញាធរដែនសមុទ្រអូស្រ្តាលី បានឲ្យដឹងថា «វត្ថុចំនួន២ ដែលត្រូវថតបានដោយ ប្រព័ន្ធផ្ការណបនេះ ក្នុងនោះមានមួយមានប្រវែង ២៤ម៉ែត្រ។ ជាមួយគ្នានេះដែរ ប្រទេសអូស្រ្តាលី បានធ្វើដំណើរ រហូតដល់មហាសមុទ្រឥណ្ឌា ដើម្បីស្វែងរកវត្ថុ២នោះ ដែលវាអាចជាបំណែក នៃយន្តហោះប្រភេទ Boeing 777 ដែលបានបាត់ខ្លួន»។
គួររំលឹកផងដែរ យន្តហោះប្រភេទ Boeing 777 ដែលស្ថិតក្នុងជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airline នេះ បានធ្វើដំណើរពីទីក្រុង កូឡាឡាំពួរ ទៅទីក្រុងប៉េកាំង កាលពីថ្ងៃទី០៨ ខែមិនា ហើយក៏បានដាច់ទំនាក់ទំនង បានបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដា ខណៈនៅលើយន្តហោះ មានអ្នកដំណើរចំនួន ២៣៩នាក់ សរុបគឺ២៦ជនជាតិ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស៊ើបអង្កេត ក៏បានធ្វើការស្រាវជ្រាវ ពីប្រវត្តិរបស់អ្នកបើកបរយន្តហោះ នៃជើងហោះហើរ MH370 នោះ រួមទាំងអ្នកដំណើរផងដែរ ប៉ុន្តែគ្មានភស្តុតាង អាចបញ្ជាក់បានថា ជាករណីភរវកម្ម ឬរឿងអ្វីមួយឡើយ។
យ៉ាងណាមិញ វត្ថុចំនួន២ ដែលត្រូវថតបានដោយ ប្រព័ន្ធផ្កាយរណប និងត្រូវគេសង្ឃឹមថា អាចនឹងពាក់ព័ន្ធនឹងការបាត់ខ្លួន នៃយន្តហោះ Boeing 777 នេះ ចុងក្រោយពិតជាត្រូវបានគេរកឃើញមែន ប៉ុន្តែគួរឲ្យសោកស្តាយ វាមិនមែនជាបំណែក នៃយន្តហោះ Boeing 777 ដែលបាត់ខ្លួននោះឡើយ៕




ប្រភពពីhttp://www.khmerload.com/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,