Saturday, March 15, 2014

តៃវ៉ាន់ : ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ គឺជាសិស្សនៅវិទ្យាល័យមួយក្នុង ទីក្រុង New Taipei ត្រូវបានសារព័ត៌មានមួយ រាយការណ៍ថា នាងត្រូវក្រុមបុរសប្រមាណជា ១០នាក់ចាប់រំលោភក្រោម ក្រសែភ្នែករបស់ប្អូន ស្រីខ្លួនដែលបាន ត្រឹមតែយក កាមេរ៉ាមកឈរថត សកម្មភាពទុកដោយ មិនអាចជួយអ្វីបងស្រីបានឡើយ។
ប៉ូលីសនិយាយថា ជនសង្ស័យ ឈ្មោះ Hsu អាយុ២១ឆ្នាំ និងមិត្តភក្តិឈ្មោះ Chen បានរួមដៃគ្នាញុះញង់ ជាមួយ មនុស្សមួយក្រុមទៀតចាប់ រំលោភក្មេងស្រីរងគ្រោះបន្ទាប់ពី Hsu ខឹងនឹងនាងជាខ្លាំងនៅពេលដែល ក្មេងស្រីរូបនេះ បានប្រើពាក្យ សម្តីមិនសមរម្យលើ Chen ដែលជាមិត្តរបស់គេហើយ Hsu បានយក កាំបិតគំរាមនាងឲ្យដោះ សំលៀកបំពាក់ចេញ និងរត់ពេញសួនច្បារ។
សកម្មភាពនេះមិនបញ្ចប់ត្រឹមនឹងឡើយ ថ្ងៃមួយក្មេងស្រីរងគ្រោះ ត្រូវជនសង្ស័យនិងមនុស្ស៩នាក់ទៀតរំលោភ ផ្លូវភេទដោយពួកគេ ប្រើទឹកសូដា អំបិល និងមែកឈើមកវាយប្រហារនាងព្រមទាំងយកបារី មកដុតលើខ្លួនប្រាណ នាងថែមទៀតផង។
ប្អូនស្រីរបស់ក្មេងស្រីរង គ្រោះបានត្រឹមឈរមើល ពីចំងាយហើយយក កាមេរ៉ាមកថតរូបភាព រហូតដល់ប៉ូលីស ឆ្លងកាត់តំបន់ដែលនាង ត្រូវបានគេរំលោភបំពាន ទើបអាចជួយសង្គ្រោះនាងបាន។ ជនល្មើសទាំងនោះ ត្រូវបានបញ្ជូនទៅតុ លាការកាត់ទោស៕



ប្រភពពីhttp://www.lookingtoday.com/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,