Monday, March 17, 2014

ការ​ធ្វើ​បាន​ហ៊ែតទ្រីក​ ឲ្យ Barcelona បំបាក់ Osasuna ៧-០ យប់​មិញ​នេះ បាន​ធ្វើ​ឲ្យ Lionel Messi ក្លាយ​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ដ​ក្លិប​ជើង​ឯក​អេស្ប៉ាញ​មួយ​នេះ។
ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ វ័យ​២៦ឆ្នាំ​រូប​នេះ បាន​ស៊ុត​បំបែក​ពង​មាន់​នៅ​នាទី​១៩ ដើម្បី​តាម​ស្មើ​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​​ឲ្យ Barcelona ក្នុង​គ្រប់​កម្មវិធី គិត​​ទាំង​ប្រកួត​មិត្តភាព​របស់ Paulino Alcantara (៣៦៩គ្រាប់)។
ចូល​តង់​ទី​២ Messi បាន​បន្ថែម​២គ្រាប់​ទៀត​ ពោល​គឺ​គ្រាប់​ទី ៣៧០ និង​៣៧១​របស់​ខ្លួន ដើម្បី​បំបែក​កំណត់ត្រា​ដែល​គ្មាន​អ្នក​ណា​បំបែក​បាន​ជា​យូរ​មក​ហើយ​នោះ។
ក្រៅ​ពី​បំបែក​កំណត់ត្រា​ស៊ុត​ច្រើន​បំផុត​​​ក្នុង​ប្រវត្តិសាស្រ្ដ​ក្លិប​អេស្ប៉ាញ​មួយ​នេះ Messi ក៏​​នៅ​មាន​កំណត់ត្រា​មួយ​ចំនួន​ទៀត​ ដែល​ជិត​នឹង​បំបែក​បាន​ផង​ដែរ មាន​ដូច​ជា៖
- ជា​កីឡាករ​ស៊ុត​ចូល​ច្រើន​បំផុត​លំដាប់​ទី​៣​ប្រចាំ La Liga (២៣២គ្រាប់) តិច​ជាង​អតីត​ខ្សែ​ប្រយុទ្ធ​ក្លិប​ Real Madrid និង Altetico Madrid, Hugo Sanchez (២៣៤គ្រាប់) និង​​អតីត​​កីឡាករ​ក្លិប Athletic Bilbao, Telmo Zarra (២៥២គ្រាប់)។
- ជា​កីឡាករ​​ធ្វើ​បាន​ហ៊ែតទ្រីក​ច្រើន​ជាង​គេ​លំដាប់​ទី​៥ ប្រចាំ La Liga (១៨ដង) តិច​ជាង Mundo (១៩ដង),Cristiano Ronaldo (១៩ដង), Alfredo Di Stefano (២២ដង) និង​ Telmo Zarra(២២ដង)។ នេះ​បើ​យោង​តាម​ការ​​ឲ្យ​ដឹង​ពី​ Mail Online។
ងាក​មក​មើល​ការ​ប្រកួត​​វិញ​ ៤គ្រាប់​ផ្សេង​ទៀត​​របស់​ក្រុម​លោក Gerardo Martino ធ្វើ​បាន​ដោយ Alexis Sanchez (នាទី​២២), Andres Iniesta (នាទី​៣៤), Cristian Tello (នាទី​៧៨) និង Pedro (នាទី​៩០)។
​​ជ័យជម្នះ​នេះ​ ធ្វើ​ឲ្យ Barca នៅ​តែ​លេខ​៣​ក្នុង​តារាង​ La Liga ដោយ​ចាញ់​ក្រុម​កំពូល​តារាង Real Madrid ៤ពិន្ទុ ប៉ុន្តែ​​​​​​​អាច​មាន​ឱកាស​​កាត់​បន្ថយ​គម្លាត​ប្រសិន​បើ​អាច​ឈ្នះ​​នៅ​ក្នុង​ជំនួប El Clasico ចុង​សប្ដាហ៍​នេះ៕
Messi ​យក​​បាល់​ដែល​ខ្លួន​ស៊ុត​បំបែក​កំណត់ត្រា​ ក្រោយ​ចប់​ការ​ប្រកួត

ប្រភពពីhttp://news.sabay.com.kh/
អត្ថបទ​ទាក់ទង៖

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,