Monday, March 17, 2014

បណ្ដា​ក្រុមហ៊ុន​អេឡិចត្រូនិក​ធំ​ៗ​លើ​ពិភពលោក​កំពុង​ប្រកួត​ប្រជែង​គ្នា​ទាំង​ផ្នែក​ឌីហ្សាញ និង​បច្ចេកវិទ្យា​បំពាក់​លើ​ផលិតផល​របស់​ខ្លួន ដូចជា Apple, Dell, Asus និង Toshiba ជាដើម។ ក្រុមហ៊ុន​ទាំង​៤​នេះ កំពុង​ធ្វើ​បដិវត្ត​លើ​ laptop ខ្លួន​ជា​រៀង​រាល់​ឆ្នាំ។ បើ​សុទ្ធ​ថ្មីៗ​រហូត​អីចឹង ដឹង​អត់​ថា​ laptop របស់​ក្រុមហ៊ុន​លក់​ដាច់​ជាង​គេ​លើ​លោក​ប្រចាំ​ឆ្នាំ ២០១៣?
៥. MacBook Air
MacBook Air របស់​ Apple ដែល​មាន​រាង​ស្ដើង​គួរ​ឲ្យ​ស្រលាញ់​ទំហំ ១៣ អ៊ីញ ត្រូវ​គេ​ពេញ​និយម​យ៉ាង​ខ្លាំង​រហូត​ដល់​ជាប់​ចំណាត់​ថ្នាក់​ laptop លំដាប់​ទី​៥ ដែល​លក់​ដាច់​ជាង​គេ​ប្រចាំ​ឆ្នាំ ២០១៣។ MacBook Air 13” ដំណើរ​ការ​ដោយ Intel Core i5 ជំនាន់​ទី​៤, RAM 4GB, HD Graphics 5000 និង​មាន Flash Drive 128 GB។ តម្លៃ​ប្រមាណ​ជា១.០៥០ ដុល្លារ។

៤. ASUS X202E-DB21T
Laptop ដ៏​តូច​ច្រឡឹង ១១ អ៊ីញ​ ដំណើរ​ដោយ​ដោយ Windows 8 ហើយ touchscreen ទៀត បាន​ទាញ​យក​ចំណាប់​អារម្មណ៍​អ្នក​ប្រើប្រាស់​ជា​ច្រើន។ ASUS X202E-DB21T ដំណើរ​ការ​ដោយ Intel Pentium processor, RAM DDR3 4GB និង​មាន​ Hard Drive 500 GB។ តម្លៃ​គឺ ៤៣០ ដុល្លារ។

៣. MacBook Pro
ក្រៅ​ពី MacBook Air, MacBook Pro ក៏​ជា​ក្ដី​ប្រាថ្នា​របស់​មនុស្ស​ស្ទើរ​តែ​គ្រប់​រូប​ដែរ តែ​ទាស់​ត្រង់​តម្លៃ​បន្តិច។ អីចឹង​មែន​អត់? MacBook Pro 13” ត្រូវ​គេ​ឌីហ្សាញ​យ៉ាង​ល្អ​ឥត​ខ្ចោះ​គួប​ផ្សំ​នឹង​សមត្ថភាព​ល្បឿន​ដ៏​លឿន​របស់​វា​ដែល​គេ​បំពាក់​ឲ្យ​ទៀត។ MacBook Pro ដំណើរ​ការ​ដោយ Dual Core Intel i5 processor, DDR3 RAM 4GB, Intel HD Graphics 4000 និង​មាន Hard Drive 500 GB។ តម្លៃ​ជិត ១២០០ ដុល្លារ។

២. Dell Inspiron 15i15RV-6190BLK
មូលហេតុ​ដែល​អាច​ធ្វើ​ឲ្យ Dell Inspiron 15i15RV-6190BLK លក់​ដាច់​លំដាប់​ពិភពលោក អាច​ថា​មក​ពី​សមត្ថភាព​ដែល​គេ​បំពាក់​ឲ្យ​ និង​តម្លៃ (ប្រមាណ ៣៧០ ដុល្លារ)។ សមត្ថភាព​ខ្ពស់ ហើយ​តម្លៃ​គួរ​សម​បែប​នេះ នរណា​គេ​មិន​ចង់​បាន បើ​ទោះ​ជា​រូបរាង​មិន​សូវ​អស្ចារ្យ​យ៉ាង​ណា​ក៏​ដោយ។ Dell Inspiron 15i15RV-6190BLK មាន​ទំហំ ១៥ អ៊ីញ ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 8 និង​ដើរ​ដោយ Intel Pentium processor, DDR3 RAM 4GB និង​មាន​ Hard Drive 500GB។


១. Toshiba Satellite C55D-A5240NR
Toshiba Satellite C55D របស់ Toshiba ជាប់​ចំណាត់​ថ្នាក់​លក់​ដាច់​ជាង​គេ គឺ​ដោយ​សារ វា​បំពាក់​ដោយ hardware ចុង​ក្រោយ​បង្អស់ និង​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 8 ខណៈ​ដែល​តម្លៃ​ប្រមាណ​ជាង ៣៥៥ ដុល្លារ។ Toshiba Satellite C55D ដែល​មាន​អេក្រង់ ១៥ អ៊ីញ​នេះ ភ្ជាប់​ជាមួយ AMD Dual Core processor, RAM 4GB, Hard Drive 500 GB និង HD AMD Radeon 7310 Graphics ។




ប្រភពពីhttp://news.sabay.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,