កាលពីថ្ងៃអាទិត្យរដ្ឋាភិបាភិបាលម៉ាឡេស៊ី បានស្នើសុំជំនួយពីប្រទេសជាង ១០ ក្នុងតំបន់អាស៊ីដែល
យន្តហោះបាត់ខ្លួននោះ អាចនឹងហោះហើរពីលើ ដោយនិយាយថា ការស្វែងរកយន្តហោះនោះអាច
នឹងមានភាពពិបាកណាស់ បើគ្មានទិន្នន័យបន្ថែម នៅលើចលនាចុងក្រោយរបស់យន្តហោះនោះ។
រដ្ឋមន្រ្តីគមនាគមន៍ស្តីទីរបស់ប្រទេសម៉ាឡេស៊ី បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយក្នុងក្រុង
សេប៉ាង (Sepang) កាលពីថ្ងៃអាទិត្យថា ចំនួនប្រទេសដែលចូលរួមក្នុងប្រតិបត្តិការស្វែងរក និង
ជួយសង្រ្គោះនោះ បានកើនឡើងពី ១៤ ទៅ ២៥។
លោករដ្ឋមន្រ្តីស្តីទី បានលើកឡើងក្នុងសន្និសីទសារព័ត៌មាននោះថា ក្រុមមន្រ្តីម៉ាឡេស៊ីកំពុងតែស្នើ
សុំការគាំទ្រពីប្រទេសទាំងនេះ និងប្រទេសផ្សេងទៀត។ ការគាំទ្រទាំងនេះ អាចមានទាំងទិន្នន័យ
ផ្កាយរណបទូទៅ ទិន្នន័យពីប្រព័ន្ធរ៉ាដា ការស្វែងរកនៅតាមដែនសមុទ្រ និងដែនអាកាស។
ស្របពេលជាមួយគ្នានេះដែរ ប៉ូលិសកំពុងតែពិនិត្យមើលព័ត៌មានទាក់ទងនឹងអាកាសយានិកម្នាក់
ក្នុងចំណោមអាកាសយានិកនៅលើយន្តហោះបាត់ខ្លួនដែលមានមនុស្ស ២៣៩នាក់នោះ។
តំបន់ត្រូវស្វែងរកយន្តហោះនោះ ត្រូវគេពង្រីកកាន់តែធំឡើង បន្ទាប់បីទិន្នន័យផ្កាយរណបបានបង្ហាញ
ថា ក្រោយពេលបាត់បង់ទំនាក់ទំនងយន្តហោះនោះ អាចបន្តហោះហើរទៅទៅភាគខាងជើងរហូត
ដល់ប្រទេស កាហ្សាស្ថាន (Kazakhstan) ក្នុងតំបន់អាស៊ីកណ្តាល ឬទៅដែនមហាសមុទ្រឥណ្ឌា។
ស្របពេលជាមួយគ្នានេះដែរ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ មនុស្សម្នា បាននាំគ្នា
សរសេរពាក្យពេចន៍លើផ្ទាំងបដាមួយយ៉ាងធំសម្តែងក្តីសង្ឃឹមចំពោះការត្រលប់មកវិញដោយសុវត្ថិភាព
សម្រាប់អ្នកដំណើរក្នុងយន្តហោះកំពុងបាត់ខ្លួននោះ៕
RSS Feed
Twitter
Monday, March 17, 2014
Unknown

Posted in
0 comments:
Post a Comment