Thursday, March 20, 2014

ថ្មីៗ​នេះ Toshiba បាន​ប្រកាស​ចេញ Laptop ស៊េរី​ថ្មី​ទំនើប​អស្ចារ្យ​បំពាក់​អេក្រង់​​​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ជា​មួយ​កម្រិត resolution ប្រភេទ Utra HD 4K display។ មិន​តែ​ប៉ុណ្ណោះ​ម៉ូដែល Satellite P50t នេះ​ ​មាន​អេក្រង់ touchscreen ទំហំ១៥,៦អ៊ីញ (3840 x2160px) បំពាក់ CPU Intel Core i7 ដំណើរការ​លឿន​ជា​មួយ RAM ដល់​ទៅ 16GB
Toshiba Satellite P50t
លក្ខណៈ​សម្បត្តិ​សំខាន់ៗ​នៅ​លើ Satellite P50t ខាង​លើ​រួម​មាន៖
- អេក្រង់​ទំហំ ១៥,៦អ៊ីញ​ជា​មួយ​កម្រិត 4K resolution (3840 x2160px) ប្រភេទ​ធម្មតា full HD (1920 x1080)
- បំពាក់ CPU ប្រភេទ Intel Core i7 (មិន​បញ្ជាក់​ល្បឿន)
- RAM ទំហំ 16GB DDR3L
- ក្រាហ្វិក VGA ដាច់​ទំហំ 2GB ប្រភេទ AMD Radeon R9 M265
- តំណភ្ជាប់​មាន Bluetooth 4.0 ស្ដង់ដារ 802.11 ac WiFi, USB 3.0 បួន port និង​រន្ធ SD/SDHC
- ប្រព័ន្ធ​ប្រតិបត្តិការ Windows 8.1
- HardDisk ទំហំ 1TB
- ទម្ងន់ ២,២គីឡូ​ក្រាម
ក្រុមហ៊ុន​ពុំ​ទាន់​បាន​ប្រកាស​តម្លៃ​នៅ​ឡើយ ហើយ​គេ​រំពឺង​ថា Laptop ស៊េរី​ថ្មី​នេះ​នឹង​មាន​លក់​លើ​ទីផ្សារ​អំឡុង​ត្រីមាស​ទី២​នេះ​ជា​មិន​ខាន។


ប្រភពពីhttp://news.sabay.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,