Saturday, March 8, 2014


​យើង​ទាំងអស់គ្នា​មាន​នរ​ណ​ខ្លះ​ដែល​មិន​ចង់​អោយ​ស្បែក​រលោង​នោះ​? បើសិន​ជា​អ្នក​ចង់​អោយ​ស្បែក​មាន​ភាព​រលោង និង​ស្រស់ស្អាត​តាម​បែប​ធម្មជាតិ អ្នក​ពិតជា​រក​អត្ថបទ​បាន​ត្រឹមត្រូវ​ហើយ​។ មាន​ផលិតផល​ច្រើនណាស់​ដែល​ដាក់​លក់​នៅលើ​ទីផ្សា​ដែល​សន្យាថា​នឹង​ជួយ​អោយ​ស្បែក​ភ្លឺរលោង និង​ស្រស់ស្អាត​។ ខណៈពេល​ដែល​ផលិតផល​ខ្លះ​មាន​ប្រសិទ្ធភាព​ក៏មាន​ផលិតផល​ខ្លះ​ទៀត​គ្មាន​ប្រសិទ្ធភាព​ដែរ​។ អ្វី​ដែល​កាន់តែ​ធ្ងន់ធ្ងរ​នោះ​គឺថា ផលិតផល​ខ្លះ​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​គ្រោះថ្នាក់​ដែល​ទៅ​បំផ្លាញ​ស្បែក​របស់​អ្នក​ប្រើប្រាស់​បាន​។ ដូច្នេះ បើសិន​ជា​អ្នក​ត្រៀម​ខ្លួន​សម្រាប់​ធ្វើ​អោយ​ស្បែក​ភ្លឺរលោង​និង​ស្រស់ស្អាត​តាម​បែប​ធម្មជាតិ​រួចហើយ ចូរ​មើល​មក​ប៉ុន្មាន​ចំណុច​ដូចខាងក្រោម​នេះ​ទៅ​៖

  • ធ្វើអោយ​ស្បែក​ស្រស់​ស្អាត​ជា​មួយ​ទឹក​៖ ទឹក​ធម្មតាៗ​គឺជា​អ្វី​ដែល​អ្នកត្រូវការ​ដើម្បី​អោយ​ទទួលបាន​ស្បែក​រលោង​។ វា​គឺជា​វិធីសាស្ត្រ​បែប​ធម្មជាតិ​ដ៏​ល្អ និង​សាមញ្ញ​បំផុត​ដើម្បី​ទទួលបាន​ស្បែក​ដ៏​ស្រស់​ស្អាត​បាន​។ អ្វី​ដែល​អ្នក​គួរតែ​ធ្វើ​នោះ​គឺ​ទទួលទាន​ទឹក​អោយបាន​ច្រើន​។ អ្នក​គួរតែ​កំណត់​គោលដៅ ៨ ទៅ​១០​កែវ​ក្នុង​មួយថ្ងៃ​។ ទឹក​គឺជា​ធនធាន​ដ៏​ល្អ​បំផុត​សម្រាប់​ស្បែក​។ កាលណា​អ្នក​ទទួល​ទាន​ទឹក​កាន់តែច្រើន ស្បែក​អ្នកនឹង​កាន់តែ​រលោង និង​ស្រស់ស្អាត​។ ទឹក​មាន​ប្រសិទ្ធភាព​យ៉ាង​អស្ចារ្យ​ចំពោះ​រាងកាយ តាមរយៈ​ការ​ច្រោះ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន និង​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​។​
  • ប្រើ​ទឹក​ក្រូចឆ្មា​ខ្លះ​ដើម្បី​ទទួលបាន​គោលដៅ​ធ្វើអោយ​ស្បែក​រលោង​៖ បើ​យោង​ទៅតាម​អ្នកជំនាញ​ខាង​រោគ​សើ​ស្បែក​បានអោយដឹងថា ទឹក​ក្រូចឆ្មា​គឺជា​សារធាតុ​ដ៏​ល្អ​បំផុត​សម្រាប់​ជួយ​អោយ​ស្បែក​រលោង និង​ស្រស់ស្អាត ព្រោះ​វា​សម្បូរ​ទៅ​ដោយ​អង់ស៊ីម​ជាច្រើន​ដែល​មាន​ឥទ្ធិពល​ក្នុង​ការលាង​សម្អាត​ស្បែក​។ អង់ស៊ីម​ទាំងអស់នេះ​ធ្វើការ​ជា​អ្នក​បោស​ស្អាត​កោសិការ​ស្បែក​ងាប់ៗ​ចេញ​ពី​លើ​ស្បែក និង​បន្សល់ទុក​នូវ​ស្បែក​ដែល​រលោង​, ភ្លឺ​ថ្លា និង​ទន់​មកវិញ​។ ដើម្បី​ប្រើ​ទឹក​ក្រូចឆ្មា​លើ​ស្បែក​បាន អ្នក​អាច​ប្រើ​ក្រូចឆ្មា​ស្រស់ និង​ច្របាច់​យក​ទឹក​របស់​វា​ដាក់​ទៅ​ក្នុង​ចាន​។ បន្ទាប់មក យក​ក្រណាត់​ទៅ​ជ្រលក់​វា​ដើម្បី​យក​មក​លាប​លើ​រាងកាយ​ដែល​អ្នក​ចង់​អោយ​រលោង និង​ស្រស់ស្អាត​។ ក្រោយ​ពី​លាបទឹក​ក្រូចឆ្មា​លើ​ស្បែក​រួច អ្នក​គួរតែ​ទុក​វា​ចោល​រយៈពេល ១០ ទៅ​១៥​នាទី​ចាំ​លាង​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​ចេញ​។ ពេល​នោះ​អ្នកនឹង​ទទួលបាន​លទ្ធផល​ដ៏​អស្ចារ្យ​ជាមិនខាន​។​
  • ប្រើ​ប៉េងប៉ោះ​ដើម្បី​អោយ​ស្បែក​កាន់តែ​រលោង​៖ ប៉េងប៉ោះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ភ្នាក់ងារ​ធ្វើអោយ​ស្បែក​ស្រស់​ស្អាត​បែប​ធម្មជាតិ​បំផុត​។ កាលណា​ស្បែក​អ្នកប្រើប្រាស់​ប៉េងប៉ោះ​កាន់តែច្រើន ស្បែក​នឹង​កាន់តែ​ទន់​, ភ្លឺ​ថ្លា និង​ទន់​រលោង​ជាមិនខាន​។ អ្នក​អាច​ទទួលបាន​អត្ថប្រយោជន៍​យ៉ាង​ពេញលេញ​របស់​ប៉េងប៉ោះ​តាមរយៈ​ប៉េងប៉ោះ​ស្រស់​។ បន្ទាប់មក​ចូរ​យក​សាច់​ប៉េងប៉ោះ​មក​លាប​ពីលើ​មុខ​និង​កន្លែង​ណា​នៃ​រាងកាយ​ដែល​អ្នក​ចង់​អោយ​វា​កាន់តែ​រលោង​។ ចូរ​ទុក​វា​ចោល​រយៈពេល ៥​នាទី​ចាប់លាង​វា​ចេញ​។ រឿង​នេះ​គួរតែ​ធ្វើ​ជា​រឿង​រាល់ថ្ងៃ​។ កាលណា​អ្នក​ធ្វើ​បែប​នេះ​កាន់តែច្រើន ស្បែក​អ្នកនឹង​កាន់តែ​រលោង ព្រោះថា​ប៉េងប៉ោះ​គឺជា​ឱសថ​ជួយ​ថែរក្សា​ស្បែក​យ៉ាង​មាន​ប្រសិទ្ធភាព​។​
  • ទឹកឃ្មុំ​នឹង​ធ្វើអោយ​ស្បែក​ស្រស់ស្អាត​៖ បើសិន​ជា​អ្នក​អ្នក​កំពុងតែ​ចង់​អោយ​ស្បែក​ស្រស់ស្អាត ចូរ​មិនត្រូវ​ភ្លេច​ទឹកឃ្មុំ​ឡើយ​។ ទឹកឃ្មុំ​ត្រូវបាន​ប្រើប្រាស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​ក្នុង​ការជួយ​អោយ​ស្បែក​មនុស្ស​រលោង​។ វា​គឺជា​ធាតុ​ផ្សំ​បែប​ធម្មជាតិ​ដ៏​ល្អ​បំផុត​ដែល​ធ្វើអោយ​ស្បែក​រលោង និង​ស្រស់ស្អាត​។ អ្វីៗ​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​យក​ទឹកឃ្មុំ មក​លាប​លើ​មុខ និង​កន្លែង​ដែល​អ្នក​ចង់​អោយ​រលោង​។ មុន​ពេល​លាប​ទឹកឃ្មុំ​លើ​មុខ អ្នក​គួរតែ​លាងមុខ​អោយបាន​ស្អាត​ល្អ​សិន ដូច្នេះ​អ្នក​ពិតជា​អាច​យកឈ្នះ​នូវ​ភាព​គគ្រិច និង​ជាតិ​ប្រេង​លើ​ស្បែក​បាន​។ ចូរ​លាប​ទឹកឃ្មុំ​នៅលើ​មុខ​និង​រងចាំ ១០​នាទី​សិន​ចាំ​លាង​វា​ជា​មួយ​ទឹក​ត្រជាក់​។​បើសិន​ជា​អ្នក​ធ្វើ​បែប​នេះ​ជាប្រចាំ អ្នកនឹង​សម្គាល់​ដឹង​ថា​ស្បែក​អ្នក​ចាប់ផ្តើម​រលោង​និង​ស្រស់ស្អាត​ជា​មិនខានឡើយ​៕
ប្រភពពីhttp://health.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,