កាលពីម្សិលមិញនេះ Microsoft បានដាក់កម្មវិធី OneNote ទៅលើ Mac App Store សម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រ Mac ទាំងអស់ឲ្យដោនឡូតដោយឥតគិតថ្លៃ។
កម្មវិធី OneNote មានជិត ១០ ឆ្នាំមកហើយ ប៉ុន្តែនេះគឺជាលើកដំបូងហើយដែល Microsoft ផ្ដល់កម្មវិធីនេះដោយឥតគិតថ្លៃ តែប៉ុន្តែមានរយៈកំណត់ ខណៈដែលរយៈពេលកំណត់នេះមិនទាន់ដឹងថានឹងផុតនៅពេលណាឡើយ។
OneNote គឺជាកម្មវិធីសម្រាប់កត់ Note គ្រប់ប្រភេទសម្រាប់ការសិក្សា អង្គប្រជុំ និងការស្រាវជ្រាវផ្សេងៗគ្មានដែនកំណត់ រួចភ្ជាប់ជាមួយអ៊ីនធឺណិតដើម្បី Sync។ នេះមានន័យថា អ្នកអាចបើកមើល Note របស់អ្នកគ្រប់ពេលទាំងអស់ មិនថានៅទីណាក៏ដោយ និងលើ device ណាក៏ដោយដែលមានកម្មវិធី OneNote។
បច្ចុប្បន្ន OneNote មានសម្រាប់ iPhone, iPad, Mac, Android, Windows Phone, និង Windows ។
ចង់ដឹងថា OneNote ពិសេសយ៉ាងណា កុំភ្លេចសាកល្បងដោនឡូតមកប្រើទាំងអស់គ្នាណា៎! រួសរាន់ហើយ ទាន់ OneNote នៅ Free!
ប្រភពពីhttp://news.sabay.com.kh/
RSS Feed
Twitter
Wednesday, March 19, 2014
Unknown





Posted in
0 comments:
Post a Comment