Monday, March 17, 2014

ការប្រកួតកក្រើកក្របខ័ណ្ឌ Premier League របស់ចក្រភពអង់គ្លេស កាលពីយប់ថ្ងៃអាទិត្យ កន្លងទៅនេះ គឺក្រុមហង្សក្រហម Liverpool បានបំបាក់ចង្កូម បិសាចក្រហម Man UTD អោយបាក់ស្បាត ដោយលទ្ធផល ៣ទល់នឹង០ ខណៈកាំភ្លើងធំ Arsenal យកឈ្នះមាន់គក Tottenham Hotspur ០ទល់នឹង១ ក្រៅទឹកដី។
Man UTD 0 – 3 Liverpool
ម៉ោង ៨ នឹង ៣០ នាទីយប់ ម៉ោងនៅប្រទេសកម្ពុជា ក្រុម Man UTD បានបើកទ្វារកីឡាដ្ឋាន Old Trafford របស់ខ្លួនស្វាគមន៍ក្រុមស៊ីសាច់ហុចឈាម ហង្សក្រហម Liverpool ជាមួយនឹងទស្សនិកជន រហូតដល់ជាង ៧៥ ០០០ នាក់។
ក្នុងតង់ទីមួយ ក្រុមទាំងពីរបានវាយសម្រុកគ្នាយ៉ាងខ្លាំង ប៉ុន្តែហង្សក្រហមហាក់ដូចជាគ្របគ្រងបាល់ បានច្រើនជាក្រុមម្ចាស់ផ្ទះ រហូតដល់នាទីទី ៣៤ ប្រធានក្រុមភ្ញៀវ Steven Gerrard បានស៊ុតបាល់ពិន័យ ១១ ម៉ែត្រ បានសម្រេច បន្ទាប់ពីខ្សែការពារស្លាបស្តាំ របស់បិសាចក្រហម Rafael ធ្វើអោយមាន កំហុសប៉ះដៃ ក្នុងតំបន់គ្រោះថ្នាក់។ លទ្ធផលនេះបន្តដល់ចប់តង់ទីមួយ។
លុះឈានចូលមកដល់តង់ទីពីរ មិនបានប៉ុន្មាននាទីផង ស្រាប់តែកីឡាករ Jones ធ្វើអោយមានកំហុស ម្តងទៀត ដោយធ្វើអោយកីឡាករហង្សក្រហម Sterling ដួលនៅក្នុងតំបន់គ្រោះថ្នាក់ កាត់សេចក្តីដោយ ការស៊ុតបាល់ពិន័យ ១១ ម៉ែត្រលើកទីពី ពីប្រធានក្រុម ភ្ញៀវ Steven Gerrard បំប៉ោងសំណាញ់ នៅនាទី៤៦។
វាមិនមែនជារឿងងាយស្រួលទេ ដែលហង្សក្រហម Liverpool ទទួលបានការស៊ុតបាល់ពិន័យ ១១ ម៉ែត្ររហូតដល់ទៅ ៣ ដង នៅនាទីទី ៧៨ ដែលលើកទីបីនេះ គឺកីឡាករ Vidic របស់បិសាចក្រហម ធ្វើអោយខ្សែប្រយុទ្ធហង្សក្រហម Sturridge ដួលនៅតំបន់គ្រោះថ្នាក់ ហើយជាអកុសល ត្រូវទទួលកាតក្រហម ប៉ុន្តែការស៊ុតបាល់ពិន័យពីប្រធានក្រុម Steven Gerrard ដដែលនេះ គឺមិនបានចូលទីនោះទេ។

០ទល់នឹង២ ហាក់ដូចជាមិនស្កប់ស្កល់ ហើយដោយសារតែមានប្រៀបកីឡាករ ថែមទៀតនោះ ទើបក្រុមភ្ញៀវបន្តការវាយសម្រុកយ៉ាងខ្លាំង ដោយអាចរកបានមួយគ្រាប់ទៀត នៅនាទីទី ៨៤ ដោយកីឡាករ Suarez បំប៉ោងសំណាញ់ទីយ៉ាងស្អាត ជួយអោយក្រុមភ្ញៀវ Liverpool យកឈ្នះក្រុមម្ចាស់ផ្ទះ Man UTD ដោយលទ្ធផល ០ទល់នឹង៣។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបញ្ចប់ការប្រកួត គឺមានការរិះគន់ និងភាពមិនសប្បាយរីករាយយ៉ាងខ្លាំង កើតមានលើសំណាក់គ្រូបង្វឹក បិសាចក្រហម លោក David Moyes ជាខ្លាំង ដោយដឹកនាំក្រុមធំនេះ មិនបានល្អសោះ ដែលបច្ចុប្បន្នក្រុមជើងឯក ២០ សម័យ និងជាក្រុមការពារពានរង្វាន់ កំពុងឈរនៅលេខរៀងទី ៧ ភ័យស្លន់ស្លោរ ដោយមិនអាចចូលលេងក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប ទាំង Uefa Champion League និង Europa League។


ប្រភពពីhttp://www.khmerload.com/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,