Thursday, March 20, 2014

ក្រោយ​ពេល​ក្រុមហ៊ុន​ទូរសព្ទ​ចិន Oppo សម្ពោធ​កំពូល Smartphone របស់​ខ្លួន Find 7 ចេញ​ភ្លាម​ហាក់​ទទួល​បាន​ការ​គាំទ្រ​លើ​រូបរាង​ខ្លាំង ព្រម​ជា​មួយ​លក្ខណៈ សម្បត្តិ​ខ្ពស់ៗ។ ចង់​ដឹង Find 7 ស្អាត​ដូច​គេ​ថា​មែន​អត់ តោះ​បើក​ប្រអប់​មើល​ទាំង​អស់​គ្នា។

Oppo Find 7
ទូរសព្ទ​លំដាប់​កំពូល​របស់ Oppo នេះ​ចែក​ជា​ពីរ​ម៉ូដែល​ដែល​មួយ​មាន អេក្រង់ QHD និង​មួយ​ទៀត​ត្រឹម 1080p ប៉ុណ្ណោះ។ ក្នុង​វីដេអូ​នេះ គឺ​ជា​ម៉ូដែល​ទូរសព្ទ Find 7 អេក្រង់ 1080p។ មើល​លើ​ការ​ឌីហ្សាញ​រាង​របស់ Find 7 ពិត​ជា​ឡូយ​ទាន់​សម័យ និង​មាន​កម្រាស់​ស្ដើង​ទំនង​ប្រើ​ណាស់។ ចំណុច​លេចធ្លោ​លើ​ទូរសព្ទ​នេះ​ គឺ​នៅ​ត្រង់​គុណភាព​កាមេរ៉ា​ជា​មួយ​​​មុខងារ Super Zoom ​ដែល​រូបថត​ផ្ដិត​​ចេញ​មក​ច្បាស់​ស្មើ​​ការ​​ថត​របស់​កាមេរ៉ា​ទំហំ 50MP ឯណោះ។ ខាង​ក្រោ​ម​នេះ​ជា​រូបថត​ផ្ដិត​ចេញ​ពី Find 7 ប្រិយមិត្ត​មើលមើល៍ តើ​ច្បាស់​ដូច​ក្រុមហ៊ុន​អះអាង​ថា​ស្មើ 50MP អត់៖






គួរ​បញ្ជាក់​​ ភាព​លេចធ្លោ​ក្រៅ​ពី​គុណភាព​កាមេរ៉ា​របស់ Find 7 ផ្សេង​ទៀត គឺ​នៅ​ត្រង់​អេក្រង់​មាន​ភាព​ភ្លឺ​ថ្លា​ត្រជាក់​ភ្នែក​ប្រភេទ QHD resolution (2560 x1440px) និង​មាន​កម្រិត​ភាព​ច្បាស់​ដង់ស៊ីតេ​ធំ​ដល់​ទៅ 538ppi ឯណោះ អាច​ចាត់​ទុក​ជា Smartphone ដ៏​កម្រ​មាន​ពី​មុន​មក យក​ឈ្នះ​ទាំង iPhone 5S (326ppi) និង Galaxy S5 (432ppi)។ ពិសេស​ទៀត​នោះ Find 7 បាន​បំពាក់​បច្ចេកវិទ្យា VOOC ជួយ​​ឱ្យ​ការ​សាក​ថ្ម​បាន​ឆាប់​ពេញ​​ រយៈពេល​តែ ៣០នាទី​ ឡើង​បាន ៧៥% ទៅ​ហើយ។
Find 7 នឹង​មាន​លក់​អំឡុង​ពីរ​ខែ​ក្រោយ ក្នុង​តម្លៃ​ផ្សេង​គ្នា​តាម​ប្រភេទ ពោល​ម៉ូដែល​អេក្រង់ Quad HD តម្លៃ៥៦៥ដុល្លារ ខណៈ​ម៉ូដែល Full HD តម្លៃ ៤៨៥ដុល្លារ​អាមេរិក
សូម​ទស្សនា​វីដេអូ​បើក​ប្រអប់ Oppo Find 7 ខាង​ក្រោម៖

ប្រភពពីhttp://news.sabay.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,