Thursday, March 20, 2014

ស្មាតហ្វូន​ស៊េរី​ថ្មី HTC Desire 816 របស់​ក្រុមហ៊ុន HTC ដែល​មិន​ទាន់​ចេញ​លក់​ជា​ផ្លូវការ​នោះ ត្រូវ​បណ្ដា​អ្នក​ប្រើប្រាស់​ចិន​បញ្ជា​ទិញ​តាម​អនឡាញ​រហូត​ដល់​ទៅ ៥០.០០០ គ្រឿង​ឯណោះ​ក្នុង​រយៈពេល ១០ នាទី ដែល​នេះ​ធ្វើ​ឲ្យ​ក្រុមហ៊ុន HTC នឹង​ស្មាន​មិន​ដល់​ពី​ជោគជ័យ​នេះ​សោះ។

HTC Desire 816 នឹង​មាន​លក់​នៅ​អឺរ៉ុប​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ ប៉ុន្តែ​មិន​ត្រូវ​គេ​រំពឹង​ថា​នឹង​ជោគជ័យ​ដូច​នៅ​ចិន​នោះ​ឡើយ។ HTC Desire 816 មាន​តម្លៃ​ប្រមាណ​ជា ៣០០ ដុល្លារ​​អាមេរិក​នៅ​ចិន។

ស្មាតហ្វូន​នេះ​មាន​អេក្រង់​ទំហំ ៥,៥ អ៊ីញ​ជាមួយ​ resolution 720 x 1280 មាន​ប្រព័ន្ធ​ប្រតិបត្តិការ Android ដំណើរការ​ដោយ CPU ប្រភេទ Quad-core ល្បឿន 1.6 GHz Cortex-A7 និង​មាន RAM 1.5 GB។ បំពាក់​ដោយ​កាមេរ៉ា​ក្រោយ 13 MP និង​កាមេរ៉ា​មុខ 5 MP HTC Desire 816 មាន ៥ ពណ៌​សម្រាប់​ជ្រើសរើស គឺ​ខ្មៅ ស ក្រហម ប្រផេះ និង​បៃតង ៕
ប្រភពពីhttp://news.sabay.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,