Friday, March 14, 2014

រូបរាង iPhone 6 កាន់​តែ​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​គគុក​ខ្លាំង​ឡើងៗ ដែល​នរណា​ៗ​ក៏​ចង់​ដឹង​ចង់​ឮ និង​រំពឹង​ថា​នឹង​មាន​រូបរាង​ដ៏​ស្អាត​អស្ចារ្យ​ដូច​គ្នា​នឹង​ពាក្យ​ចចាមអារ៉ាម​កន្លង​មក បន្ទាប់​ពី​រូបរាង​របស់ Galaxy S5 ដែល​ទើប​នឹង​បង្ហាញ​នា​ពេល​ថ្មីៗ​នេះ បាន​ឲ្យ​មនុស្ស​គ្រប់​គ្នា​ស្រងាក​ចិត្ត ដោយ​សារ​គ្មាន​អ្វី​ថ្មី​ប្លែក​ប៉ុន្មាន។
កាល​ពី​ម្សិលមិញ​នេះ គេហទំព័រ TechRadar បាន​បញ្ចេញ​វីដេអូ​ពី​រូបរាង​គំរូ​ថ្មី​របស់ iPhone 6 មួយ​ទៀត​ដែល​មើល​ទៅ​ពិត​ជា​ស្អាត​អស្ចារ្យ ហើយ​ប្រាកដ​ណាស់​នរណាៗ​ក៏​ចង់​បាន​ដែរ។

ក្នុង​រូប​គំរូ​ថ្មី​នេះ iPhone 6 បំពាក់​ដោយ​អេក្រង់​កញ្ចក់​កាត់​មិន​ឆ្កូត តួ​ខ្លួន​ស្រោប​ដោយ​អាលុយមីញ៉ូម​រាង​ស្ដើង​ទំហំ ៤,៧ អ៊ីញ​ជាមួយ​នឹង resolution 1080 x 1920។ លើក​នេះ iPhone 6 គ្មាន​ Home ប៊ូតុង (button) នោះ​ទេ តែ​ប្រើ​បច្ចេកវិទ្យា TouchID ដោយ​គ្មាន​ប៊ូតុង​កាន់​តែ​ទំនើប។ កាមេរ៉ា​វិញ គឺ​មាន​ទំហំ​ដល់​ទៅ 13 MP ប្រើ​បច្ចេកវិទ្យា iSight ថត​ច្បាស់​ធានា​គុណភាព​រូបភាព។
iPhone 6 ត្រូវ​គេ​រំពឹង​ថា​នឹង​បង្ហាញ​ខ្លួន​ដំបូង​នៅ​ក្នុង​កម្មវិធី សន្និសីទ developer ទូទាំង​ពិភពលោក WDC នៅ​ខែ​មិថុនា​ខាង​មុខ​នេះ។
ទស្សនា​វីដេអូ​ខាង​ក្រោម​ទើប​ដឹង​ថា iPhone 6 ស្អាត​យ៉ាង​ណា!


ប្រភពពីhttp://news.sabay.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,