Friday, January 3, 2014


តាម​រយៈ​បញ្ជី​ប្រចាំ​ឆ្នាំ​របស់​គេហទំព័រ TorrentFreak ខ្សែ​ភាពយន្ត​ “The Hobbit” គឺ​ជា​ខ្សែ​ភាពយន្ត​ដែល​មាន​អ្នក​​ទាញ​យក​ (download) ​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​២០១៣  រហូត​ដល់​​ជាង​៨​លាន​ដង​ ដែល​ធ្វើ​ឲ្យ​ខ្សែ​ភាពយន្ត​នេះ​ក្លាយ​ជា​ខ្សែ​ភាពយន្ត​ដែល​មាន​អ្នក​​ទាញយក​​ខុស​ច្បាប់​ច្រើន​ជាង​គេ។
ទោះ​ជា​យ៉ាង​ណា​ តួ​លេខ​នេះ​គឺ​មិន​មែន​ឈ្នះ​ដាច់​គេ​ច្រើន​នោះ​ទេ ខណៈ​ពេល​ដែល​ខ្សែ​ភាពយន្ត “Django Unchained” មាន​អ្នកទាញយក​ ចំនួន ៨ ១០០០ ០០០ ដង គឺ​តិច​ជាង “The Hobbit” ត្រឹម​តែ ៣០០ ០០០​ដង​ប៉ុណ្ណោះ បើ​ទោះ​ជា​ចំណូល​របស់ “The Hobbit” ក្នុង Box Office ច្រើន​ជាង​ “Django” ពីរ​បី​ដង​ក៏​ដោយ។ ចំណាត់​ថ្នាក់​បន្ត​បន្ទាប់ គឺ​ខ្សែ​ភាពយន្ត “Fast and Furious 6” និង “Iron Man 3”។




ខាង​ក្រោម​នេះ​គឺ​ជា​ខ្សែ​ភាពយន្ត​ និង​វីដេអូ ទាំង​១០​ដែល​មាន​ការ​​ទាញយក​តាម​បណ្ដាញ BitTorrent ​ច្រើន​ជាង​គេ៖
1. The Hobbit: An Unexpected Journey (ចំនួន​ទាញយក៖ ៨ ៤០០ ០០០​ដង)
2. Django Unchained (ចំនួន​ទាញយក៖ ៨ ១០០ ០០០ដង)
3. Fast And Furious 6 (ចំនួន​ទាញយក៖ ៧ ៩០០ ០០០​ដង)
4. Iron Man 3 (ចំនួន​ទាញយក៖ ៧ ៦០០ ០០០​ដង)
5. Silver Linings Playbook (ចំនួន​ទាញយក៖ ៧ ៥០០ ០០០​ដង)
6. Star Trek Into Darkness (ចំនួនទាញយក៖ ៧ ៤០០ ០០០)
7. Gangster Squad (ចំនួន​ទាញយក៖ ៧ ២០០ ០០០​ដង)
8. Now You See Me (ចំនួន​ទាញយក៖ ៧ ០០០ ០០០​ដង)
9. The Hangover Part 3 (ចំនួន​ទាញយក៖ ៦ ៩០០ ០០០​ដង)
10. World War Z (ចំនួន​ទាញយក៖ ៦ ៧០០ ០០០​ដង)
គេ​មិន​អាច​ទាញ​ទិន្នន័យទាញយកតាម​រយៈ​ online streaming និង cyberlocker នានា​នោះ​ឡើយ ដូច្នេះ​មាន​ន័យ​ថា​ចំនួន​ទាញយក​​សរុប​គឺ​​អាចខ្ពស់​ជាង​នេះ៕

ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,