ចុងសប្ដាហ៍នៃបុណ្យណូអែលកន្លងទៅនេះ ខ្សែភាពយន្ត “The Hobbit: The Desolation of Smaug” នៅតែស្ថិតនៅលើចំណាត់ថ្នាក់កំពូលសម្រាប់សប្ដាហ៍ទីបី លើតារាង Box Office របស់អាមេរិកដដែល។ ខ្សែភាពយន្តអំពីដំណើរផ្សងព្រេងនេះ អាចរកចំណូលបានប្រមាណ ២៩,៩លានដុល្លារ ខណៈភាពយន្តតុក្កតា “Frozen” មានចំណូល ២៨,៨លានដុល្លារ។
ខ្សែភាពយន្តថ្មីដែលលេចធ្លោជាងគេក្នុងសប្ដាហ៍នេះ គឺជាខ្សែភាពយន្តរបស់លោក Martin Scorsese ដែលមានចំណងជើងថា “The Wolf of Wall Street” ដែលក្នុងសប្ដាហ៍ដំបូងនៃការចាក់បញ្ចាំង ខ្សែភាពយន្តនេះលោតដល់ចំណាត់ថ្នាក់ទី៥ ជាមួយនឹងចំណូលប្រមាណ ១៨,៥លានដុល្លារ គិតចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យសប្ដាហ៍មុន និងសរុបចំនួន ៣៤,៣លានដុល្លារ គិតចាប់ពីថ្ងៃបញ្ចាំងដំបូងនៅថ្ងៃពុធ ដែលជាថ្ងៃបុណ្យណូអែល។
ខាងក្រោមនេះគឺជាខ្សែភាពយន្តទាំង១០ ដែលរកចំណូលបានច្រើនបំផុតនៅអាមេរិក ក្នុងរយៈពេលចុងសប្ដាហ៍មុននេះ៖
1. The Hobbit: The Desolation of Smaug: ២៩,៩លានដុល្លារ
2. Frozen: ២៨,៨លានដុល្លារ
3. Anchorman 2: The Legend Continues:២០,១ លានដុល្លារ
4. American Hustle: ១៩,៦លានដុល្លារ
5.The Wolf of Wall Street:១៨,៥លានដុល្លារ
6. Saving Mr. Banks: ១៤លានដុល្លារ
7. The Secret Life of Walter Mitty: ១៣លានដុល្លារ
8. The Hunger Games: Catching Fire: ១០,២លានដុល្លារ
9. 47 Ronin: ៩,៩លានដុល្លារ
10. Tyler Perry’s A Madea Christmas: ៧,៤លានដុល្លារ
ប្រភពពីhttp://news.sabay.com.kh
RSS Feed
Twitter
Friday, January 03, 2014
Unknown

Posted in
0 comments:
Post a Comment