Sunday, January 5, 2014

ខណៈ​ដែល​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​បច្ចេកវិទ្យា​ធំ​ជាង​គេ​លើ​លោក (Consumer Electronics Show) នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ស្អែក​ទី៧-១០មករា ពេល​នេះ​ក្រុមហ៊ុន Samsung បាន​តុបតែង​ស្តង់​ត្រៀម​បង្អួត​សមិទ្ធផល​ថ្មីៗ​របស់​ខ្លួន​ជា​ស្រេច​ហើយ។


នៅ​លើ blog របស់​គេហទំព័រ Samsung Tomorrow បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​កូរ៉េ​ខាង​ត្បូង​នេះ នឹង​នាំ​យក SmartWatch Galaxy Gear ដែល​បាន​ប្រកាស​ក្នុង​ព្រឹត្តិការណ៍ IFA 2013 មក​តាំង​បង្ហាញ​ជា​បន្ត​នៅ​ពិព័រណ៍ CES 2014 នេះ​ទៀត។ មិន​ត្រឹមប៉ុណ្ណោះ គេ​រំពឹង​ថា ក្រុមហ៊ុន​នេះ​នឹង​មាន​អ្វី​ថ្មីៗ​ជា​ច្រើន​យក​មក​បង្អួត​ក្នុង​ព្រឹត្តិការណ៍​មួយ​ឆ្នាំ​ម្ដង​នេះ ជា​ពិសេស​គឺ​ឧបករណ៍​សម្រាប់​បម្រើ​តាម​ផ្ទះ​មាន​ទូរទស្សន៍​កោង បំពាក់​ដោយ Wi-Fi ម៉ាស៊ីន​ត្រជាក់ ឡ​សម្រាប់​ចម្អិន​អាហារ (microwave ovens) ក៏​ដូច​ជា smart accessory ជា​ដើម។
គេ​រំពឹង​ថា ទីផ្សារ​ឧបករណ៍​អាច​ពាក់​បាន នឹង​កាន់​តែ​រីក​លូតលាស់ ហើយ​ក្នុង​នោះ​ក៏​មាន​ប្រភេទ​ឧបករណ៍ smart home ផង​ដែរ។ CES ឆ្នាំ​នេះ ប្រាកដ​ជា​កក្រើក​ជា​មិន​ខាន ដោយ​មាន​ក្រុមហ៊ុន​ល្បីៗ​សុទ្ធតែ​ត្រៀម​ផលិតផល​អេឡិចត្រូនិក​របស់​ខ្លួន​បំពាក់​សុទ្ធតែ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ។
រង់​ចាំ​មើល​ថា Samsung នឹង​មាន​របស់​ថ្មី​អ្វី​ខ្លះ ហើយ​អស្ចារ្យ​យ៉ាងណា​នៅ​ថ្ងៃ​ស្អែក?

ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,