Thursday, January 16, 2014

បើ​ទោះ​ជា​បច្ចេកទេស ឬ​ក៏​សាច់​រឿង​ក្នុង​វគ្គ​ថ្មី​ៗ​របស់ “Avatar” អាច​នឹង​ផ្លាស់​ប្ដូរ​បន្ថែម​ក្ដី ក៏​ប៉ុន្តែ​តួ​សម្ដែង​គឺ​មិន​មាន​ការ​​ផ្លាស់​ប្ដូរ​ឡើយ។ តារា​សម្ដែង​ប្រុស Sam Worthington និង​តារា​សម្ដែង​ស្រី Zoe Saldana ដែល​ជា​តួ​ឯក​ក្នុង​កំពូល​ខ្សែភាពយន្ត “Avatar” កាល​ពី​ឆ្នាំ​២០០៩​នោះ នឹង​ក្លាយ​ជា​តួ​ឯក​ជា​ថ្មី​នៅ​ក្នុង​វគ្គ​ថ្មី​ៗ ៣​វគ្គ​ទៀត​របស់​ភាពយន្ត​នេះ។

ឈុត​មួយ​ក្នុង​រឿង​ Avatar
​អ្នក​ដឹក​នាំ​រឿង Cameron បាន​និយាយ​ថា​ “តួ​អង្គ​ Jake Sully គឺ​ជា​តួ​អង្គ​ដែល​មាន​ចិត្ត​ក្ដៅ មាន​កម្លាំង​ខ្លាំង និង​មាន​មនោសញ្ចេតនា ដែល​ទាមទារ​ឲ្យ​អ្នក​សម្ដែង​មាន​សមត្ថភាព​ខ្ពស់។ Sam ពិត​ជា​សក្ដិសម​ចំពោះ​ការ​សម្ដែង​តួ​អង្គ​នេះ។ ចំណែក​ Zoe ក៏​ជា​តួ​សម្ដែង​ស្រី​ដ៏​សក្ដិសម​បំផុត​ដែរ។ ខ្ញុំ​ពិត​ជា​ត្រេកអរ​ណាស់​ដែល​ពួក​គេ​អាច​ត្រឡប់​មក​ថត​រឿង​នេះ​ជាមួយ​ពួក​យើង​ម្ដង​ទៀត”។​
លោក Cameron ក៏​បាន​ជ្រើសរើស​ក្រុម​អ្នក​សរសេរ​សាច់​រឿង​ល្បី​ៗ​ជា​ច្រើន​នាក់​ផង​ដែរ ដើម្បី​ចាប់​ផ្ដើម​ការងារ​នេះ ដែល​រួម​មាន Josh Friedman, Rick Jaffa, Amada Silver, និង Shane Salerno។

តារា​សម្ដែង​ប្រុស Sam Worthington និង​តារា​សម្ដែង​ស្រី Zoe Saldana
ថ្មី​ៗ​នេះ​ដែរ​​ Cameron បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ក្រុម​បច្ចេកទេស​កំពុង​តែ​ធ្វើ​ការ​លើ​កម្មវិធី​ថ្មី​ៗ​ដែល​នឹង​នាំ​មក​នូវ​រូប​ភាព​ទាក់ទាញ​ជាង​ខ្សែ​ភាពយន្ត​ 3D កាល​ពី​ឆ្នាំ​២០០៩​នោះ។
ភាពយន្ត​ថ្មី​នេះ នឹង​ត្រូវ​ចាប់​ផ្ដើម​ថត​នៅ​ប្រទេស​នូវែលហ្សេឡង់ ដែល​វគ្គ​ថ្មី​ៗ​នៃ​រឿង​នេះ ហើយ​នឹង​មាន​ចាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​នានា​នៅ​ឆ្នាំ​២០១៦, ២០១៧ និង​២០១៨​បន្តបន្ទាប់​គ្នា៕​

ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,