កូរ៉េ៖ ផលិតកម្ម YG Entertainment នឹងរៀបចំសម្ពោធ រោងមហោស្រព Hologram ដែលមានឈ្មោះថា “Klive” លើកដំបូង នៅលើពិភពលោក ដែលមានការចូលរួម ពីក្រុមតារាចម្រៀងល្បីដូចជាៈ ក្រុម Big Bang, 2NE1 និង PSY។
កម្មវិធីសម្ពោធ នេះនឹងរៀបចំឡើងនៅ ថ្ងៃទី ១៧ មករា នៅជាន់ទី ៩ និងទី ១០ នៅ LOTTE FITIN ក្នុងទីក្រុងសេអ៊ូល។ នេះជាលើកទី ២ ហើយ សម្រាប់ក្រុម 2NE1 និង PSY ដែលបានឡើងសម្តែង ក្នុងកម្មវិធីប្រគំតន្ត្រីបែប hologram ខណៈក្រុម Big Bang មិនធ្លាប់សម្តែងពីមុនមក ទាល់តែសោះ។
កម្មវិធីនឹងរៀបចំ យ៉ាងពិសេសសម្រាប់អ្នកគាំទ្រ ដែលបានចូលរួមទស្សនា ហើយគេក៏មានរៀបចំ កម្មវិធីដ៏អស្ចារ្យ ដើម្បីទស្សនិកជនមានអារម្មណ៍ថា ពួកគេកំពុងតែអង្គុយក្បែរ តារាចម្រៀងល្បីៗ ដែលបានឡើងសម្តែង។
អ្វីដែលពិសេស គឺនៅទីនោះ ក៏មានលក់វត្ថុអនុស្សាវរីយ៍ ជាច្រើនដូចជា អាល់ប៊ុមចម្រៀង សម្លៀកបំពាក់ និងសំភារៈសិក្សា ជាដើម៕
ប្រភពពីhttp://www.lookingtoday.com
RSS Feed
Twitter
Thursday, January 16, 2014
Unknown

Posted in
0 comments:
Post a Comment