Thursday, January 23, 2014

រាជធានីភ្នំពេញ ៖ ក្រោយពីអវត្តមានក្នុងពិភពសិល្បៈ អស់ជាងមួយឆ្នាំមកនេះ តារាសម្តែងនាង សេង សូណា បានបង្ហាញនូវភាពសិចស៊ី ដោយមិនខ្លាចញញើត ចំពោះមុខម៉ាស៊ីនថត របស់អ្នក សារព័ត៌មានទ្បើយ ក្នុងពេលដែលនាងបានចូលរួមសម្តែង ឱ្យផលិតកម្មបុប្ផា ថតខារ៉ាអូខេ សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ ។ រូបភាពរបស់នាងត្រូវបានគេបង្ហោះ នៅក្នុងគេហទំព័រព័ត៌មាន នៅក្នុងស្រុកមួយ ហើយក៏ត្រូវបានគេនាំគ្នាចែកចាយ ពេញបណ្តាញ សង្គមហ្វេសប៊ុក ផងដែរ ដោយម្នាក់ៗបានបញ្ចេញមតិថា តារារូបនេះ ទំនងជាចង់ ដណ្តើមតំណែង តារាសិចស៊ីបំផុតសម្រាប់ ឆ្នាំ២០១៤នេះ។
យ៉ាងណាក៏ដោយ តារាសម្តែងដែលមានប្រភពមកពីខេត្តបាត់ដំបងរូបនេះបញ្ជាក់ថា នាងបានបាត់មុខមួយរយៈពីពិភពសិល្បៈ ហេតុនេះ ពេលត្រទ្បប់មកវិញ នាងត្រូវធ្វើអ្វី ដើម្បីជាការទាក់ទាញ ទស្សនិកជនជាថ្មីទ្បើងវិញ ហើយភាពសិចស៊ីរបស់នាងនាពេលនេះ គឺមិនបាន បារម្ភពីការរិះគន់ទ្បើយ ។ នាង សេង សូណា បានអះអាងប្រាប់កោះសន្តិភាពតាមទូរស័ព្ទ នាថ្ងៃទី២៣ មករា ថា ការវិលមកកាន់ សិល្បៈជាថ្មី របស់នាងនាពេលនេះ គឺក្នុងគោលបំណង បំបាត់ចោល នូវរឿងរ៉ាវស្នេហា ដែលបានជួបប្រទះ ហើយចាប់ផ្តើម លេងខ្លួនឱ្យមានភាពភ្ញាក់ផ្អើល នៅក្នុង អាជីពសិល្បៈរបស់នាងជាថ្មី  ។ នាងបានបញ្ជាក់ថា ក្នុងវ័យនាពេលនេះទៅហើយ នាងមិនខ្លាចនូវភាពសិចស៊ីនេះ ទទួលរង នូវការរិះគន់ទេ ខណៈពេលភាពសិចស៊ី របស់នាងមិនដល់ថ្នាក់ស្រាតទាំងអស់នោះទ្បើយ ។
នៅពេលដែលសួរថា កន្លងមកមានតារាមួយចំនួនបានទទួលរងនូវការរិះគន់យ៉ាងខ្លាំង ពីមហាជន និងមួយចំនួនទៀត ស្ទើរតែបាត់បង់ឱកាស នៅក្នុងអាជីពសិល្បៈ ដោយសារភាពសិចស៊ីនេះ តើនាងមានការព្រួយបារម្ភពីបញ្ហានេះដែរឬទេ? នាង សេង សូណា ឆ្លើយតបថា ភាពសិចស៊ី របស់នាងនាពេលនេះ គឺនាងមិនបានគិតដល់ចំណុចមួយនេះទ្បើយ ព្រោះនាងគិតថា អ្វីដែលនាងធ្វើនាពេលនេះ គឺក្នុងន័យសិល្បៈប៉ុណ្ណោះ មិនមែនទាក់ទាញក្នុងផ្លូវសេ្នហាមកវិញទ្បើយ ។
នាងបញ្ជាក់ថា នៅក្នុងខណៈពេលនេះ បើទោះបីជាមានបុរសសង្ហានៅមុខនាងយ៉ាងណាក៏ដោយ ក៏នាងមិនចាប់អារម្មណ៍ទៀតទ្បើយ ព្រោះនាង ត្រូវគិតតែពីការងារមួយមុខគត់ ព្រោះកន្លងមកដោយសារតែនាងទទួលយកស្នេហា ទើបនាងបរាជ័យនៅក្នុងការងារទាំងអស់ ។ នាង សេង សូណា បានបន្ថែមថា បន្ទាប់ពីផ្តាច់ចំណងស្នេហាពីបុរសតៃវ៉ាន់បានជិតមួយឆ្នាំ មកនេះ នាងសម្រេចចិត្តវិលមកកាន់សិល្បៈឱ្យបានជោគជ័យជា ថ្មីទ្បើងវិញ ដោយត្រូវធ្វើខ្លួនយ៉ាងណា ដើម្បីឱ្យមានភាពទាក់ទាញពីទស្សនិកជន ៕


ប្រភពពីhttp://www.khmerload.com/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,