Wednesday, January 8, 2014

១២០០​ឆ្នាំ​មុន​គ្រិស្តសករាជ នៅ​ក្នុង​ប្រទេស​ក្រិក​សម័យ​បុរាណ Hercules គឺ​ជា​វីរបុរស​ដ៏​អស្ចារ្យ និង​ជា​បុត្រា​របស់​ព្រះ​អង្គ​ម្ចាស់ Zeus ដែល​ជា​ព្រះ​ពាក់​កណ្ដាល​ មនុស្ស​ពាក់​កណ្ដាល និង​មាន​កម្លាំង​ខ្លាំង​មិន​ធម្មតា។ ក៏​ប៉ុន្តែ​ព្រះ​បុត្រា​ម្នាក់​នេះ​មិន​ដឹង​ពី​អត្តសញ្ញាណ និង​ជោគ​វាសនា​របស់​ខ្លួន​ឯង​ឡើយ។

គេ​គិត​តែ​រឿង​ម្យ៉ាង​តែ​ប៉ុណ្ណោះ គឺ​ស្នេហា​របស់​គេ​ជាមួយ​​ព្រះនាង Hebe ដែល​ត្រូវ​បាន​ផ្សំ​ផ្គុំ​ជាមួយ​ប្អូន​ប្រុស​របស់​គេ​រួច​ទៅ​ហើយ។ ដោយ​សារ​ស្នេហា​នេះ Hercules ត្រូវ​បាន​បិតា​ចុង​​​និរទេស​ចេញ​ពី​នគរ​ ហើយ​ត្រូវ​បាន​លក់​ជា​ទាសករ។ ដោយ​ត្រូវ​បិតា​ចុង​របស់​គេ​ក្បត់​បែប​នេះ Hercules ត្រូវ​ប្រើ​ប្រាស់​កម្លាំង​ដ៏​អស្ចារ្យ​របស់​គេ​ដើម្បី​វាយ​ដណ្ដើម​រាជ​បល្ល័ង្ក​របស់​គេ​មក​វិញ និង​ធ្វើ​ឲ្យ​ប្រទេស​របស់​គេ​មាន​សន្តិភាព​ដូច​ដើម។
គ្រប់​យ៉ាង​ក្នុង​​រឿង​ព្រេង​ដ៏​អស្ចារ្យ​នេះ នឹង​ត្រូវ​លាត​ត្រដាង​ក្នុង​ខ្សែ​ភាពយន្ត “The Legend of Hercules” ដែល​ជា​ការ​ដឹក​នាំ​របស់​លោក Renny Harlin ហើយ​តួ​អង្គ Hercules ជា​ការ​សម្ដែង​ដោយ​ Kellan Lutz ដែល​ជា​តួឯក​ប្រុស​ក្នុង​រឿង​ Twilight។ ទស្សនា​​ឈុត​ខ្លី​ខាងក្រោម៖
​http://youtu.be/y36iVzlH4fs
“The Legend of Hercules”នឹង​មាន​ចាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត Platinum Cineplex ផ្សារ​ទំនើប​សូរិយា នៅ​ថ្ងៃ​ទី​១០ ខែ​មករា​ នេះ​ហើយ។ ​កុំ​ភ្លេច​ចូលរួម​ទស្សនា​ណា!

ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,