Sunday, January 12, 2014

ចាំ​បាន​ថា ប៉ុន្មាន​ថ្ងៃ​នេះ​នៅ​ក្នុង​ព្រឹត្តិការណ៍​តាំង​បង្ហាញ​ផលិតផល​អេឡិចត្រូនិក CES 2014 ក្រុមហ៊ុន Samsung បាន​សម្ពោធ​ចេញ Tablet/Phablet ស៊េរី Pro ដល់​ទៅ ៤ម៉ូដែល ចំណែក​ពេល​នេះ​វិញ ស្រាប់​តែ​​មាន​​វីដេអូ YouTube មួយ​អះអាង​ថា​ ជា iPad ជំនាន់​ថ្មី​មិន​ធ្លាប់​ឮ​ ឈ្មោះ​ថា iPad Pro ដែរ ដែល​មាន​អេក្រង់ទំហំ ១៣អ៊ីញ


តាម​ប្រភព​បាន​លើក​ឡើង​ថា iPad Pro នឹង​គាំទ្រ 4K resolution, មាន​មុខងារ TouchID, កំណែប្រែ​លើ​កាមេរ៉ា​ក្រោយ​រឹតតែ​មាន​គុណភាព​ល្អ។ iPad ឈ្មោះ​ថ្មី​នឹង​មាន​វិមាត្រ ២០,៤សម x ២៨,៤សម x ៧មម។ យ៉ាងណាក៏ដោយ នេះ​ស្ថិត​នៅ​ត្រឹម​ជា​គំរូ​របស់ SET Solution ប៉ុណ្ណោះ។

ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,