Thursday, January 16, 2014

ស៊ីអិនអិន៖ ប៉ូលិសក្រុង ឌីដ្រត់ សហរដ្ឋអាម៉េរិក បាននិយាយថា ក្មេងស្រីដែលមានអាយុ ០៤ឆ្នាំម្នាក់ បានយក កាំភ្លើងបាញ់ ក្មេងប្រុសអាយុ ០៤ឆ្នាំម្នាក់ទៀត ដែលត្រូវជា បងប្អូនជីដូនមួយ នឹងគ្នាស្លាប់ ខណៈពួកគេកំពុង លេងកំាភ្លើង។
យោងតាមគេហទំព័រ ស៊ីអិនអិន ចេញផ្សាយនៅថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០១៤ថា ហេតុការណ៍ផ្ទុះអាវុធនោះ បានកើតឡើងនៅ ថ្ងៃព្រហស្បតិ៍ នៅផ្ទះមួយ ដែលស្ថិតនៅ ភាគខាងលិចទីក្រុង ឌីដ្រត់ រដ្ឋ មីឆីហ្គាន់ សហរដ្ឋអាម៉េរិក។
មេប៉ូលិសរងទីក្រុង ឌីដ្រត់ លោក រ៉ត់នី ចនសុន បាននិយាយថា នៅក្នុងហេតុការណ៍នោះ មានក្មេងទំាងអស់ ចំនួន ០៣នាក់ ពួកគេសុទ្ធសឹងតែជា បងប្អូនជីដូនមួយនឹងគ្នា។ ចំណែកប៉ូលីសខាងព័ត៌មានសាធារណៈរបស់ទីក្រុង ឌីដ្រត់ លោក អាដាំ ម៉ាឌ័ររ៉ា ក៏បានលើកឡើងផងដែរថា នៅមុនពេលកើតហេតុ ក្មេងទំាងនោះ បានរកឃើញ កាំភ្លើងវែងមួយដើម ដែលទុកនៅក្រោមគ្រែ បន្ទាប់មកពួកគេបានទាញចេញមកលេងតែម្តង។
លោក ម៉ាឌ័ររ៉ា បានបន្តថា «ឆ្លងតាមរយៈការស៊ើបអង្កេត នៅពេលនេះវាបានបង្ហាញថា នេះជាសោកនាដកម្ម មួយ»។
ប៉ូលិសនិយាយថា នៅក្នុងហេតុការណ៍ មានក្មេងជំទង់ម្នាក់នៅជាមួយ ប៉ុន្តែក្មេងនោះ ជាមិត្តភក្តិគ្រួសារនោះ ដោយ គេមិនជាប់ទាក់ទងនឹងក្មេងទំាងនោះទេ ហើយវាលឿនពេក ក្នុងការចោទប្រកាន់ ដាក់បន្ទុកពាក់ព័ន្ធនឹង ករណីនេះ។
សូមបញ្ជាក់ថា នៅសហរដ្ឋអាម៉េរិក មានហេតុការណ៍ស្រដៀងគ្នានេះ បានកើតឡើងជាច្រើនដងមកហើយដូចជា កាលពីខែតុលាកន្លងទៅ មានអ្នកស៊ីឈ្នួលមើលក្មេងម្នាក់ នៅរដ្ឋ តិចសាស់ ត្រូវបានគេចោទប្រកាន់ បន្ទាប់ពីក្មេងប្រុសអាយុ ០៥ម្នាក់ បានបាញ់សម្លាប់ខ្លួនឯង ហើយកាលពីពីរសប្តាហ៍មុន ក្មេងស្រីអាយុ ០២ឆ្នាំម្នាក់ បានបាញ់ ខ្លួនឯងបណ្តាលឲ្យស្លាប់ នៅទីក្រុង ហ្វាយយីតាវ៉េល រដ្ឋ ណត ការ៉ូលីណា ចំណែកឪពុកក្មេងនោះ ក៏បានរង ការចោទប្រកាន់ពាក់ព័ន្ធនឹងការធ្វើមនុស្សឃាត ដោយអចេតនាផងដែរ។ ចំណែកកាលពីខែសីហាកន្លងទៅ មានក្មេងប្រុសម្នាក់អាយុ ០៣ឆ្នាំ រស់នៅទីក្រុង ដុនឌី រដ្ឋ មីឆីហ្គាន់ បានយកកាំភ្លើងដៃបាញ់ចាំក្បាល ខ្លួនឯង ស្លាប់ផងដែរ ៕
ប្រភពពីhttp://www.dap-news.com/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,