Thursday, January 16, 2014

ភ្នំពេញៈ បច្ចុប្បន្ននេះ សង្កេតឃើញថា សិល្បៈខ្មែរ មានភាពរីកដុះដាល មានតារាប្រុសស្រី ពន្លកថ្មីជាច្រើន បានចូលប្រឡូក ក្នុងវិស័យសិល្បៈ ដើម្បីបញ្ចេញ សមត្ថភាព ប្រកួតប្រជែងគ្នា ដណ្តើមកេរ្តិ៍ឈ្មោះ ឲ្យមានភាពលេចធ្លោ ដើម្បីទទួលបាន តំណែងជាតារាឆ្នើម ប៉ុន្តែដោយឡែក ស្រីស្អាត ដែលចូលប្រឡូក ក្នុងសិល្បៈ អស់រយៈពេល ជាច្រើនឆ្នាំ កញ្ញា កុល ដាវី បែរជា បង្ហាញពីការព្រងើយកន្តើយ មិនខ្វាយខ្វល់ពី ប្រជាប្រិយភាព បែរជាទៅសម្ងំ ស្រវ៉ាការរកស៊ី មិនខ្វល់ពីសិល្បៈទៅវិញ ។
អស់រយៈពេលជិត ៣ខែហើយ ដែលតារាសិចស៊ី សម្បូរសាច់ទ្រូង កញ្ញា កុល ដាវី បានសម្រេចចិត្ត បើករបររកស៊ី ដោយចូលហ៊ុន ជាមួយតារាចម្រៀង លោក សុខ រក្សា ហើយចាប់ តាំងពីនាង បើកហាងមកក្នុង រយៈពេលនេះ នាងក៏ដកឃ្លាពីសិល្បៈ ស្ទើរតែទាំងស្រុង និងធ្វើ ឲ្យទស្សនិកជន ដែលគាំទ្រ នាងភាគច្រើន មានការព្រួយ បារម្ភទៅលើ ប្រជាប្រិយភាព នាងថាអាចនឹងធ្លាក់ចុះ ។
ជួបជាមួយ Looking TODAY តាមទូរស័ព្ទ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤នេះ ស្រីស្អាត រូបស្រស់ ដែលឈរជើងនៅលើវិថីសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំ កញ្ញា កុល ដាវី បាន ទទួលស្គាល់ថា ជាការពិតណាស់ ក្នុងមួយរយៈពេលនេះ នាងមិនសូវបាន បង្ហាញមុខមាត់ នៅក្នុងកម្មវិធី ឫក៏ទូរទស្សន៍ទេ ព្រោះថានាងមាន ការមមាញឹកជាមួយ ការងាររកស៊ី មើលការ ខុសត្រូវក្នុងហាង មិនអាចដកឃ្លាបាន ដោយសារតែហាង របស់នាង ទើបតែចាប់ផ្តើម ដំណើរ ការដូច្នេះ នាងចង់ទុកពេល មើលការ ខុសត្រូវពង្រឹង មុខរបរឲ្យបានរឹងមាំសិន ។
តារាស្រីដែល និយមតុបតែងខ្លួន បញ្ចេញភាពសិចស៊ីមិនសំចៃដៃ រូបនេះបានប្រាប់ឲ្យដឹងថា “ មួយរយៈនេះខ្ញុំរវល់ ច្រើនតែរឿងរកស៊ី ហើយចំណែករឿងសិល្បៈ ប្រហែលជាត្រូវដកឃ្លា មួយរយៈសិន ហើយខ្ញុំទទួលការងារសិល្បៈ បើខ្ញុំអាចដកឃ្លា បានខ្ញុំដកឃ្លា មិនទទួលទេទុកឲ្យគេជំនួសតែ បើសិនជាកម្មវិធីណា ដែលមិនអាចចោល បានទើបខ្ញុំទទួល ព្រោះថាការងារ សិល្បៈរបស់ខ្ញុំ អាចឈានដល់ ដំណាក់កាលមួយ ដែលជោគជ័យហើយ ដូច្នេះខ្ញុំចង់ទុក ពេលមើល ការរកស៊ីម្តង ” ។
តារាស្រីរូបនេះពោល ទាំងសំណើចតិចៗថា នាងមិនមាន ការព្រួយបារម្ភ ទៅលើប្រជាប្រិយ ភាពទេ បើទោះជានាង មិនសូវបង្ហាញមុខមាត់ នៅក្នុងសង្គម សិល្បៈក៏ដោយ “ព្រោះខ្ញុំជឿជាក់ ថាទស្សនិកជន ប្រាកដជាស្គាល់ខ្ញុំ ច្បាស់មិនងាយភ្លេចទេ ដោយសារតែខ្ញុំ ចូលសិល្បៈ យូរ ហើយ ក៏មានរឿងសម្តែងច្រើន បើទោះជាខ្ញុំគ្រាន់តែ ដកឃ្លា ៤-៥ ខែ មិនដល់ថ្នាក់ធ្លាក់ ប្រជាប្រិយភាពនោះទេ ” ៕



ប្រភពពីhttp://www.lookingtoday.com

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,