Tuesday, January 7, 2014

ក្រុម​បិសាច​ក្រហម​ Manchester United បាន​ជួប​កំណត់​ដ៏​អាក្រក់​ ក្រោយ​ចាញ់​៣ប្រកួត​ជាប់​គ្នា​ជា​លើក​ដំបូង ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០១​មក។ បរាជ័យ​លើក​ទី​៣​ក្នុង​៣ប្រកួត​ដើម​ឆ្នាំ​២០១៤​នេះ គឺ​កើត​ឡើង​ក្នុង​ការ​ប្រកួត​ជើង​ទី​១ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Capital One Cup យប់​មិញ​នេះ ក្រោម​ថ្វី​ជើង​ក្រុម​ឆ្មា​ខ្មៅ Sunderland ២-១។

David Moyes អង្គុយ​មើល​​ក្រុម​របស់​ខ្លួន​ចាញ់​​៣ប្រកួត​ជាប់​គ្នា
ការ​ចាញ់​លើក​នេះ​ក៏​ជា​ការ​អាម៉ាស់​ខ្លាំង​សម្រាប់​ក្លិប​ជើង​ឯក​អង់គ្លេស​មួយ​នេះ​ដូច​កាល​ចាញ់ Swansea នៅ​ FA Cupកាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ដែរ ត្បិត​អី Sunderland មិន​ដែល​ឈ្នះ​ Man Utd ម្ដង​ណា​ឡើយ​​ ក្នុង​២១ប្រកួត​ចុង​ក្រោយ​ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក។
កីឡាករ​ជើង​ចាស់​របស់​បិសាច​ក្រហម Ryan Giggs បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​ Sunderland នាំ​មុខ​មុន​នៅ​តង់​ទី​១ ក្រោយ​ភ្លាត់​ស្នៀត​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង។ Nemanja Vidic បាន​តាម​ស្មើ​វិញ ក្រោយ​តែត​បញ្ចូល​ទី​នៅ​ដើម​តង់​ទី​២ ប៉ុន្តែ​គ្រាប់​បាល់​ពិន័យ​១១ម៉ែត្រ​របស់​កីឡាករ​ដែល​ Sunderland ខ្ចី​ជើង​ពី Liverpool, Fabio Borini នៅ​នាទី​៦៤ គឺ​ល្មម​គ្រប់គ្រាន់​ឲ្យ​អ្នក​គាំទ្រ​ក្រុម​លោក David Moyes ត្រូវ​ខក​ចិត្ត​ជា​ថ្មី​ក្នុង​ដើម​ឆ្នាំ​នេះ។

Giggs និង De Gea ក្រោយ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង
លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​សម្ពាធ​របស់​លោក Moyes កាន់​តែ​ធ្ងន់​ឡើងៗ ខណៈ​ក្ដី​សង្ឃឹម​ថា​អាច​ការពារ​ពាន Premier League នោះ​ក៏​កាន់​តែ​ស្ដួចស្ដើង ក្រោយ​ត្រូវ​ក្រុម​កំពូល​តារាង​​ Arsenal នាំ​មុខ​ដល់​ទៅ​១១ពិន្ទុ។ ប្រសិន​បើ​ធ្លាក់​ចេញ​ពី Capital One Cup នេះ​ទៀត ក្ដី​សង្ឃឹម​ថា​នឹង​អាច​លើក​ពាន​ក្នុង​រដូវ​កាល​ដំបូង​របស់​ Old Trafford របស់​អ្នក​ចាត់ការ​សញ្ជាតិ​ស្កុតឡែន​រូប​នេះ គឺ​នៅ​សល់​តែ​ពាន​ Champions League ដែល​ជា​ពាន​ពិបាក​នឹង​យក​បាន។
ការ​ប្រកួត​ជើង​ទី​២​នៅ​កីឡដ្ឋាន Old Trafford នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែ​មករា ខាង​មុខ​នេះ។ តើ​ Manchester United អាច​វាយ​បក​យក​ឈ្នះ​ Sunderland ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​ដែរ​ឬ​ទេ?
                         ​​​​​​​​​​​​​​​​​​​                                                                                                Vidic លោត​តែត​បញ្ចូល​ទី​​តាម​ស្មើ​ឲ្យ Man Utd

                                                      Borini អបអរ​ក្រោយ​ស៊ុត​បាល់​ពិន័យ​១១ម៉ែត្រ​ឲ្យ Sunderland
ប្រភពពីhttp://news.sabay.com.kh



0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,