Friday, January 10, 2014

នៅ​ក្នុង​ពិព័រណ៍​ផលិតផល​អេឡិចត្រូនិក​អន្តរជាតិ (CES) ឆ្នាំ​នេះ LG បាន​តាំង​បង្ហាញ Laptop ស៊េរី​ថ្មី​របស់​ខ្លួន​ឈ្មោះ​ថា Chromebase ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Chrome OS ប្រភេទ all-in-one ជា​មួយ​អេក្រង់ ២១,៥អ៊ីញ ជា​ពិសេស​ពេល​បើក​និង​បិទ​មាន​ល្បឿន​លឿន​ជាង​កុំព្យូទ័រ​ប្រើ OS ផ្សេងៗ។

លក្ខណៈ សម្បត្តិ​របស់ Chromebase រួម​មាន៖
- អេក្រង់ Full HD IPSទំហំ ២១,៥អ៊ីញ (1920 x 1080px)
- បំពាក់ CPU Celeron Haswell ដែល​ជា processor ជំនាន់​ចុង​ក្រោយ​បង្អស់​របស់ Intel
- ផ្ទុក​ទិន្នន័យ​លើ​ឌីស​ប្រភេទ iSSD ទំហំ 16GB
- RAM ទំហំ 2GB
- តំណភ្ជាប់៖ រន្ធ HDMI, USB 2.0 ចំនួន៣, USB 3.0 ចំនួន១, LAN
- មាន Keyboard, Mouse និង Cable Organizer
- Webcam 1.3MP កម្រិត 720HD
ពិសេស​ទៀត​នោះ Laptop Chrom OS នេះ​អាច​ដំណើរការ​បិទ​បើក​បាន​យ៉ាង​រហ័ស​ជាង​កុំព្យូទ័រ​ដំណើរការ​ដោយ Operating System ដទៃ។ ទោះ​ជា​យ៉ាង​ណា LG ពុំ​ទាន់​បាន​ប្រាប់​ពី​តម្លៃ​នៅ​ឡើយ តែ​រំពឹង​ថា​អាច​ស្ថិត​នៅ​ចន្លោះ​ពី៤០០ដុល្លារ ទៅ ៥០០ដុល្លារ​អាមេរិក៕

ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,