Thursday, January 16, 2014

ខេត្តបន្ទាយមានជ័យ ៖ បុរស២នាក់ត្រូបានសមត្ថកិច្ច ក្រុងប៉ោយប៉ែតឃាត់ខ្លួន ពីបទចរាចរលុយដុល្លារក្លែងក្លាយ នៅចំណុចភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៥ មករា ២០១៤ ។
ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះ តាំង ភារិទ្ធ អាយុ៣៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ ងួន ង៉ូវ អាយុ៥៣ឆ្នាំ អ្នកទាំងពីរស្នាក់នៅក្នុងឃុំភ្នំស្រុក ស្រុកព្រះនេត្រព្រះ ។ ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចរកឃើញលុយដុល្លារក្លែងក្លាយ មានលុយក្រដាស១ដុល្លារ ៦៦៤ដុល្លារ និងក្រដាស១០០ សរុប២ម៉ឺន៣រយដុល្លារ ។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខេត្ត នាវេលាល្ងាចថ្ងៃទី១៦ មករា ៕

ប្រភពពីhttp://www.khmerload.com

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,