ខេត្តព្រះសីហនុៈសាលាដុនបូស្កូជាសាលារៀនមួយដែលកេរ្ត៍ឈ្មោះល្បីល្បាញជាយូរមកហើយហើយមានស្ទើរតែគ្រប់ប្រទេសលើសកលលោក
ហើយសាលាបច្ចេកទេសដុនបូស្កូក៏មិនត្រឹមតែផ្ដល់នូវជំនាញដល់សិស្សានុសិស្សតែប៉ុននោះទេប៉ន្តែសាលាក៏បានផ្ដោតសំខាន់ទៅលើវិស័យកីឡាផងដែរ
ព្រោះកីឡានាំមកនូវសុខភាពល្អ រាងកាយរឹងមាំ ព្រមទាំងធ្វើអោយសតិបញ្ញាល្អផងដែរ ហេតុនេះហើយទើបជារៀងរាល់ឆ្នាំ
ក្នុងខែ មករា សាលាបច្ចេកទេសដុនបូស្កូតែងតែប្រារព្ធនូវការប្រកួតកីឡាមួយដែលមានឈ្មោះថា
កីឡាពណ៌ ដែលកីឡាពណ៌នេះដែរជា ពាន់រង្វាន់របស់ លោកពុក ចន ដែលលោកពុកជាអ្នកគ្រប់គ្រងសាលាច្ចេកទេសដុនបូស្កូប្រចាំខេត្តព្រះសីហនុ។
ចំពោះកីឡាពណ៌នេះដែរគឺមានការចូលរួមពីលោកគ្រូអ្នកគ្រូព្រមទាំងសិស្សានុសិស្សទាំងអស់ដែលសិក្សានៅក្នុងសាលាបច្ចេកទេសដុនបូស្កូ មានដូចជា ផ្នែកទំនាក់ទំនងសង្គម, ផ្នែកលេខាធិការ, ផ្នែកយន្តសាស្រ្តរថយន្ត, ផ្នែកយន្តសាស្រ្តទូទៅ, ផ្នែកអគ្គិសនី, ផ្នែកចុងភៅ និងផ្នែកសណ្ឋាគារ ហើយចំពោះការប្រកួតនេះដែរក៏មានអជ្ញាកណ្ដាលចំនួន១២រូបផងដែរ ដែលជាគណៈគ្រប់គ្រងសាលាដុនបូស្កូ។ ចំពោះពណ៌នៃការប្រកួតមានចំនួន ៤ពណ៌គឺ ពណ៌ក្រហម, ពណ៌លឿង, ពណ៌ខៀវ និង ពណ៌ស៊ីជម្ពូ ហើយចំពោះប្រភេទកីឡាវិញគឺមានចំនួន ៥ប្រភេទ ហើយការប្រកួតក៏មានការបែងចែកសំរាប់បុរស និងនារីផងដែរដោយបុរសមានការប្រកួតគឺកីឡាបាល់ទាត់, កីឡាបាល់ទះ, កីឡាសីដក់, កីឡាបាល់បោះ, កីឡាទាញព្រាត់, និងកីឡារត់ម៉ារាតុង ហើយចំណែកឯនារីវិញ មានការប្រកួតដូចជា បាល់បោះ, បាល់ទះ, ព្រមទាំងកីឡា រត់ម៉ារាតុង និងកីឡាទាញព្រាត់។ ចំពោះក្រុមពណ៌ណាដែលទទួលបានចំនាត់ថ្នាក់លេខ១ ចំពោះប្រភេទកីឡាណាមួយនោះ ក៏ទទួលបានរង្វាន់លើកទឹកចិត្តពីលោកពុកផងដែរ។

RSS Feed
Twitter
Tuesday, January 14, 2014
Unknown

Posted in
0 comments:
Post a Comment