Thursday, January 16, 2014

ថ្ងៃ​នេះ Samsung បាន​ប្រកាស​តួលេខ​លក់ Phablet ស៊េរី Note ទាំង​បី​មាន Galaxy Note, Note II និង Note 3 សរុប​បាន១០លាន​គ្រឿង​នៅ​លើ​​ទឹកដី​កូរ៉េ​ខាង​ត្បូង​របស់​ខ្លួន។

តួលេខ​លក់ Note ត្រឹមតែ​ពីរ​ជំនាន់​គឺ Note និង Note II សរុប​ទូទាំង​ពិភពលោក​កាល​ពី​ខែ​កញ្ញា​ឆ្នាំ២០១៣ កន្លង​ទៅ​មាន​រហូត​ដល់ ៣៨លាន​គ្រឿង​ទៅ​ហើយ។ ក្រុមហ៊ុន​ថែម​ទាំង​បាន​ប្រកាស​ឱ្យ​ដឹង​ចំនួន Note 3 លក់​ទូទាំង​ពិភពលោក​កាល​ពី​ខែ​ធ្នូ​ឆ្នាំ២០១៣ ផង​ដែរ សរុប​បាន ១០លាន​គ្រឿង។
ទោះ​ជា​យ៉ាង​ណា សម្រាប់​តួលេខ​លក់​គ្រប់​ស៊េរី Note សរុប​តាម​បណ្ដា​ប្រទេស​ទូទាំង​ពិភពលោក​នៅ​ពេល​នេះ​ក្រុមហ៊ុន​មិន​ទាន់​ប្រកាស​ឱ្យ​ដឹង​នៅ​ឡើយ​ទេ តែ​គេ​ជឿ​ថា មិន​ក្រោម ៥០លាន​គ្រឿង​ឡើយ។ Phablet ស៊េរី Note ចាប់​ល្បី​តាំង​ពី​ចេញ Note ជំនាន់​ដំបូង (Galaxy Note) ក្នុង​ឆ្នាំ២០១១ ម្ល៉េះ៕

ប្រភពពីhttp://news.sabay.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,